ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីត វីត ផ្ទុះការសសើរខ្លាំង លើការសម្តែងក្នុងបទចម្រៀងមួយ

ភ្នំពេញ ៖ តារាសម្តែង និងដើរម៉ូត វីត វីត បានធ្វើឲ្យទស្សនិកជាច្រើនសសើរ នូវការសម្តែងរបស់នាង ក្នុងបទចម្រៀងមួយបទ ដែលមើលទៅសាកសម និងចូលតួបានយ៉ាងល្អ។
បើប្រពន្ធមានប្រុសវិញ តើប្តីមានអារម្មណ៍បែបណា ជាចំណងជើងបទចម្រៀងថ្មីរបស់តារាចម្រៀង លាង សុផាឡែន នៅក្នុងផលិតកម្មរស្មីហង្សមាស ដោយមានការចូលរួមសម្តែងដោយ វីត វីត និងលោក លឹម ជាឡាយ។

យ៉ាងណា បើទោះបីជាបទនេះ ក៏បានទទួលការរិះគន់ពីមហាជនមួយចំនួន ដែលគិតថា ប្រាស់ចាកពីអត្តចារិកស្ត្រីខ្មែរក៏ប៉ុន្តែអត្ថន័យ និងការសម្តែងនៃបទចម្រៀងមួយបទនេះ កំពុងចាក់ដោតបេះដូងទស្សនិកយ៉ាងខ្លាំង ជាពិសេសអ្នកដែលធ្លាប់បានជួបរឿងស្រដៀងគ្នានេះ។

រយៈពេល២សប្តាហ៍ប៉ុណ្ណោះបទចម្រៀងមួួយបទនេះ បានទាក់ទាញទស្សនិកជនចូលទស្សនារាប់លានដងទៅហើយ។
ដោយមើលឃើញបញ្ហានេះ តារាសម្តែងនាង វីត វីត បានចេញមកសម្តែងការរំភើបយ៉ាងខ្លាំង ត្បិតនាងមិននឹកស្មានថា ការសម្តែងរបស់នាង នៅក្នុងបទចម្រៀងមួយនេះ ផ្ទុះការសសើរយ៉ាងដូច្នេះឡើយ។

វីត វីត បានលើកឡើងថា ជាថ្មីម្តងទៀតខ្ញុំសូមអរគុណដល់ Director Eco Vak Song New ដែលបានច្នៃ វីត វីត ឲ្យទៅជាមនុស្សថ្មីម្នាក់ទៀតតាមរយៈបទ “បើប្រពន្ធមានប្រុសវិញតើប្តីមានអារម្មណ៍បែបណា” ដែលបានផ្លាស់ប្តូរចារិត វីត វីត ធ្លាប់តែសុភាពស្រគត់ស្រគំក្លាយទៅជាតួស្រីកាចបែបមឹងម៉ាត់។

នាងថា ពីដំបូងខ្ញុំមិនហ៊ានសំដែងទេ ព្រោះគិតថាខ្លួនឯងមិនមានទេពកោសល្យ ក្នុងការសំដែងហើយខ្លាចការសំដែង តែដោយសារការជំរុញលើកទឹកចិត្តនិងការណែនាំពី Director ទើបខ្ញុំអាចធ្វើបានហើយទទួលបានផ្ទុះការគាំទ្រយ៉ាងខ្លាំង រហូតនឹកស្មានមិនដល់ទាំងអត្ថន័យបទចម្រៀងចាក់ចំបេះដូងទស្សនិកជន ការច្រៀងយ៉ាងពីរោះពីតារាចម្រៀងដ៏ល្បីកញ្ញា «លាងសុផាឡែន»។

នាងបញ្ជាក់ថា ការខិតខំប្រឹងប្រែងរបស់ក្រុមការងារ ជាពិសេសការដឹកនាំយ៉ាងពូកែរបស់ Director ការចូលរួមសំដែងរបស់តារាទាំងអស់ បានយ៉ាងសក្តិសម និងការសំដែងថ្មីរបស់ វីត វីត ដែលធ្វើឲ្យបទនេះមានអ្នកមើលរាប់លាននាក់ លើគ្រប់បណ្តាញសង្គម និងពាក្យ comments រាប់ពាន់ comments ដែលក្នុងនោះមានចំនួនអ្នកមិនចូលចិត្តតិចតួចបំផុត។
ទន្ទឹមជាមួយផ្ទុះការគាំទ្រយ៉ាងខ្លាំងនេះ វីត វីត សូមអរគុណយ៉ាងធំធេង ដល់បងប្អូនទាំងអស់គ្នា ទោះយ៉ាងណា វីត វីត យល់ថាសមត្ថភាពខ្លួនឯង នៅមិនទាន់ល្អឥតខ្ជោះនៅឡើយ នៅមានការខ្វះខាតច្រើន៕
រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>