ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យូរី បន្តឡើងច្រៀង ទាំងស្រពោន ព្រោះមិនទាន់រម្ងាប់នឹកម្តាយ

ភ្នំពេញ​ ៖ មកទល់ពេលនេះយូរី ដែលបានហក់ចូលជាតារាហង្សមាស ហើយកំពុងតែមានប្រជាប្រិយភាព ឃើញថាមានការដក់ចិត្តលើការស្តាយម្តាយដែល បានចាកឆ្ងាយរៀងរហូត។ បើទោះជាពេលនេះនាងឆ្ងាយម្តាយច្រើនថ្ងៃតែ ពេលនេះគេនៅតែមើលឃើញថានាង មិនទាន់លុបដានសោកសៅពីក្នុងចិត្តឡើយ ។ នាងមិនទាន់ធ្វើចិត្តបាននោះទេ ក្រោយម្តាយស្លាប់ ទើបការច្រៀងរាំនៅលើឆាកហាក់នៅស្រពោនចិត្ត។

តារាចម្រៀងសេន យូរី បានផ្អាកការច្រៀងសម្ដែងរយៈពេលជាង១ខែដើម្បីកាន់ទុក្ខជូនម្ដាយរបស់នាងអ្នកស្រីចាន់ គង់ ដែលទទួលមរណភាពកាលពីថ្ងៃទី២៩ខែមិថុនាឆ្នាំ២០២១។ ទើបតែនៅដើមខែសីហានេះទេ ដែលយូរី បានចាប់ផ្ដើម កាន់ក្បាល មីក្រូឡើងឆាកតន្រ្ដីសាជាថ្មីឡើងវិញជាមួយទឹកមុខ នៅតែក្រៀមក្រំហើយនាងមិនបង្ហោះរូបភាព ច្រៀងសម្ដែង បែបសប្បាយៗ ឲ្យគេឃើញដូចមុនឡើយ។

យូរី ត្រូវបានហង្សមាសយកចូលជា តារារបស់ខ្លួនភ្លាម ក្រោយពេលមើលឃើញថានាង មានស្ទីលច្រៀងរាំ ការតុបតែងខ្លួន មិនចាញ់ទេព បូព្រឹក្សប៉ុន្មានឡើយ។ ពិសេសការលេងខ្លួនឃ្យូតៗរបស់នាងឃើញថា មានការទាក់ទាញ។ លើសពីនេះការចេញបទចម្រៀងម្តងៗ របស់យូរីឃើញថា មានសន្ទុះគាំទ្រច្រើនពីយុវវ័យ។ បែបនេះហើយ គ្រាន់តែបានចូលហង្សមាសភ្លាមឃើញថា នាងឡើងកូដស្រឺតៗខ្លាំងណាស់ នឹកស្មានមិនដល់។

ទោះជាយ៉ាងណាការវិលមករកការសម្ដែងពេលនេះ បន្ទាប់ពីយូរី បានរៀបចំធ្វើ បុណ្យឲ្យម្ដាយរួចរាល់និងយ៉ាងស្ងាត់ស្ងៀមបំ ផុតដោយមិនមានអ្នកសិល្បៈ រួមអាជីពទៅចូលរួមនោះទេ ដើម្បីបង្ការពីកូវីដ ខណៈដែល រូបថតពិធីបុណ្យម្ដាយ របស់នាងក៏ មិនត្រូវបានបញ្ចេញឲ្យគេឃើញដូចតារាផ្សេងៗទៀតឡើយសូម្បីតែ១ប៉ុស្ដិ៍។ អ្វីដែលយូរី ឆាប់មានអារម្មណ៍ រឹងប៉ឹងឡើងវិញ បែបនេះដោយសារតែនាងមានការលើកទឹកចិត្ត ពីលោកថៅកែម្នាក់ដែលគេសង្ស័យថា ជាគូស្នេហ៍របស់នាងតែរាល់លើកយូរី ថា នាងគ្រាន់តែចាត់ទុកដូចជាបងប្រុសប៉ុណ្ណោះ។

គូរបញ្ជាក់ថា ក្រៅពីយូរី តារា៣ដួងផ្សេងទៀតក៏មានទុក្ខដូចនាងដែរក្នុងនោះឱក សុគន្ធកញ្ញា ត្រូវបាត់បង់លោក យាយ,អ្នកនាង យុគ ចិន្ដា បាត់បង់ម្ដាយ និងលោកឆន សុវណ្ណារាជ ក៏បាត់បង់ម្ដាយដែរហើយនៅ ពេលនេះពួកគេខ្លះ បន្ដផ្អាកនិងខ្លះ បានវិលមក ឆាកវិញតែនៅកាន់ទុក្ខរៀងៗខ្លួន៕​រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>