ភ្នំពេញ ៖ ទស្សនិកជន បានដឹងច្រើនមកហើយថា មាស សុខសោភា និង ដួង វីរៈសិទ្ធ ត្រូវបានអ្នកនាងស្រីអូនសម្រស់ធម្មជាតិ លើកមុខមាត់អោយក្លាយជាតារាដុំពេជ្រ នៅពេលដែលតារាទាំង២នេះសម្រេចចិត្តចូលរាម។ សំណួរសួរថាតើ ការចាប់ដៃគូ របស់មាស សុខសោភា និងវីរៈសិទ្ធ បំបែកទីផ្សាចម្រៀង អោយញ័រកក្រើកបានខ្ពស់ត្រដែតដូចចិត្តគិតទុកទេ។

ដួង វីរៈសិទ្ធ មានអាយុ២៧ឆ្នាំពោលគឺប្អូនមាស សុខសោភា ដល់ទៅ១៣ឆ្នាំ (៤០ឆ្នាំ) ឯណ្ណោះទើបធ្វើឲ្យមានការលើកឡើងថា លោកច្រៀងភាសារបងអូនជាមួយសោភា និងសម្ដែងMV ជាមួយគ្នាហាក់នៅឆ្គងៗមិនសូវសមគ្នាសោះ។ ប៉ុន្ដែភ្លាមៗនោះលោកគ្រូភ្លេង(Composer)ម្នាក់ បានចេញមុខប្រឆាំងដោយសួរថាបើសោភា-វីរៈសិទ្ធ មិនស៊ីគ្នាព្រោះអាយុចុះម៉េច បានគ្មានអ្នកណាសួរថាព្រាប សុវត្ថិ-ហ៊ឹម ស៊ីវន ធ្លាប់ច្រៀងជាមួយគ្នានៅហង្សមាសថា មិនស៊ីគ្នាផង? លោកថាអាយុខុសគ្នាអត់បញ្ហាទេ សំខាន់សម្លេងតារាទាំង២ ត្រូវគ្នាហើយធ្វើការងារចេះគោរពគ្នានោះអាចចាប់ដៃគ្នាបានហើយ។
អតីតតារាចម្រៀងហង្សមាសលោកដួង វីរៈសិទ្ធ ដែលបានក្លាយទៅជាអ្នកចម្រៀងរបស់រាម ជាង៥ខែ ទៅហើយ នោះបានអះអាងថាលោកស្រឡាញ់ពេញចិត្តតារារៀមច្បងមាស សុខសោភា ជាយូមកហើយ ខណៈដែលពេល នេះបាន ចាប់ដៃគូជាមួយអ្នកចម្រៀងសំនៀងផ្អែមរូបនេះ លោកថាគឺជាការសម្រេចក្ដីស្រម៉ៃដ៍ធំមួយ។ដួង វីរៈសិទ្ធ ថ្លែងថា”ខ្ញុំ មានមោទ នភាពដែលបានច្រៀងជាមួយរៀមច្បងដ៏មានទេពកោសល្យដូចបងភា ហើយបទចម្រៀងខ្ញុំនិងគាត់ បានចេញរួមគ្នា បានខ្លះៗ ហើយនឹងត្រៀមចេញបទថ្មីៗទៀតនាពេលខាងមុខនេះផងដែរ”។

ចំពោះមាស សុខសោភាវិញនិយាយថា សាកល្បងកុងត្រា១ឆ្នាំសិនចាំមើល រាមបែបណាត្រូវចិត្តចាំបន្ត។ នាងពេញចិត្តវីរៈ សិទ្ធមកធ្វើការជាមួយព្រោះ បានទាំងព្រម ច្រៀង និងនិពន្ឋ ទើបងាយស្រួលថា យើងជ្រើសរើសស្ទីលបែបណាអោយល្អទាក់ទាញ។
គូសបញ្ជាក់ថាដួង វីរៈសិទ្ធ ជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១និងឈជើងនៅហង្សមាសជាច្រើនឆ្នាំ។ ប៉ុន្ដែអំឡុងជ្រកនៅហង្សមាសនោះ លោកបានត្រឹមធ្វើជាតួរងប៉ុណ្ណោះ ព្រោះពេលនោះព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក៕ រក្សាសិទ្ធិដោយ៖សំណាងSV















