ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិនធម្មតា ! សួស វីហ្សា ទម្លាយទ្រព្យសម្បត្តិផ្ទាល់ខ្លួនក្រាស់ក្រែល ក្រោយជួបរឿងមួយ

ភ្នំពេញ ៖ តារាចម្រៀងនាង សួស វីហ្សា បានទម្លាយនូវទ្រព្យសម្បត្តិក្រាស់ក្រែលរបស់ខ្លួន ដែលនៅសេសសល់ បន្ទាប់ពីប្រឡូកក្នុងវិស័យសិល្បៈចម្រៀងអស់ជាច្រើនឆ្នាំមកនេះ។
តារារូបនេះបានទម្លាយទ្រព្យសម្បត្តិដែលខ្លួន នៅសល់នាពេលនេះ ក្រោយពេលដែលនាងបានពើបប្រទះការមើលងាយ និងរិះគន់ បន្ទាប់ពីនាងបានliveលក់ផលិតផល និងរបស់របរតាមអនឡាញ។

មហាជនមួយចំនួនបានរិះគន់នាងថា ជាតារាល្បីឈ្មោះមួយរូបបែរជាមកធ្លាក់ខ្លួនលក់ឥវ៉ាន់តាមអនឡាញ មិនខ្លាចធ្លាក់កូដ។
ឆ្លើយតបបញ្ញានេះ សួស វីហ្សា បានធ្វើការវាយបកទៅវិញ ជាមួយនឹងការបញ្ចេញនូវទ្រព្យផ្ទាល់ខ្លួនដែលខ្លួននៅសល់ ក្រោយការខិតខំរយៈពេលប៉ុន្មានឆ្នាំមកនេះ។

សួស វីហ្សា បានបង្ហោះសារតាមគណនីហ្វេសប៊ុករបស់ខ្លួនថា ដោយសារតែCOVID-19 ទេីបធ្វេីឲ្យខ្ញុំនឹងក្រុមគ្រួសារ​ សម្រេចចិត្តដាច់ខាតត្រូវនៅផ្ទះ ដោយមិនទទួលការងារខាងក្រៅអ្វីទាំងអស់
ហេីយទន្ទឹមនឹងរយៈពេលទំនេរនៅផ្ទះ ខ្ញុំក៏នៅមិនសុខក៏ចេះតែរកនឹកLiveលក់នេះ។

នាងថា Liveលក់នោះឲ្យមានចំណូលទោះជាតិច ឬច្រេីនក៏ដោយ ព្រោះនេះជាសម័យ COVID ហេីយដោយសារតែគិតថាបេីliveលក់ យ៉ាងហោចណាស់ក៏វាមានប្រយោជន៍ ជាងដេកទំនេរអេះគូទ មេីលរឿងភាគដែរមែនអត់? ក៏ស្រាប់តែមានមតិមួយចំនួនតូច ឆាតនឹងខមមិនមកសួរខ្ញុំថា ជាតារាល្បីម្នាក់ដែរ មកLiveចឹងអត់ខ្លាចធ្លាក់កូដទេ? liveធ្វេីឡប់ៗចឹងអត់ខ្មាសគេទេ? លក់ចឹងកាលក្លាយជាជំទាវនឹងគេ? ខ្លះទៀតនិយាយថា ជាតារាចឹងមកLiveលក់ គេលែងចូលចិត្តហេីយ.! ខ្លះចូលខមមិនថា ធ្លាប់តែគាំទ្រពេលច្រៀងដល់មកliveចឹង អស់អារម្មណ៍គាំទ្រ។ យ៉ាហុី ខ្ញុំក៏ឆ្លេីយទៅគាត់វិញថា ដោយសារតែខ្ញុំជាមនុស្សដែលអត់ចូលចិត្ត ធ្វេីខ្លួនទំនេរដូចបង ហេីយអត់ចូលចិត្តដេកសុី មនុស្សខ្ញុំចូលចិត្តធ្វេីឲ្យខ្លួនរវល់ អញ្ចឹងហេីយទេីបធ្វេីឲ្យខ្ញុំ សល់ឡានគ្រប់ម៉ូត មាន570ជិះ មានវីឡានៅ សល់ផ្ទះជាច្រេីនកន្លែង នឹងសល់ដីនៅគ្រប់កន្លែងនឹងណាម្ចាស់បង។

សូមបងទានជ្រាបថាមិនចង់អួតទេ តែគេមេីលងាយម៉ែឪJennyពេក ឃេីញប្តីប្រពន្ធគេធ្វេីឡប់ៗ ចង់មេីលងាយគេ..យី..ខ្លក់ៗៗ តែណ្ហេីយខំប្រឹងរកមកយូរដែរ ហេីយជ្រុលជាអញ្ចឹងហេីយអួតខ្លះទៅក៏ល្អដែរ..កុំខឹងខ្ញុំហា៎..។
ដូចនេះបេីចង់មានចង់បាន គួរយកពេលវេលារបស់អ្នក មកធ្វេីរឿងដែលមានប្រយោជន៍ ទោះតិចក្តីច្រេីនក្តីក៏ជាញេីសឈាមយេីងដែរ យល់អត់បង? អូ៎មួយទៀត.! ខ្ញុំឃេីញមានបងៗ អ្នកជោគជ័យជាច្រេីន ជាពិសេសបងៗជំទាវល្បីៗជាច្រេីន គេសល់លុយរាប់លានហេីយ តែគេនៅតែប្រឹងliveប្រឹងលក់ទៀត ហីចុះខ្ញុំ? ខ្ញុំជាស្អីដែរ? ថីបានខ្ញុំLiveមិនបាន?? ណាមួយឥឡូវខ្ញុំឃេីញកំពូលតារា ប្រុសស្រីជាច្រេីននាក់មួយថ្ងៃៗគេLiveលក់ អត់មានពេលសម្រាកទេ ដូចគ្មានឃេីញណាគេខ្លាចធ្លាក់កូដផង ឃេីញថាម្នាក់ៗដូចជាខ្លាចកូវីដច្រេីនជាងខ្លាចធ្លាក់កូដ(ត្រូវចាំថា គេខំគេមាន គេហ៊ានគេបាន) សូមអរគុណ សូមជំរាបលា៕ ​រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>