ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមកម្មករ អាជីវករ និងពលករខ្មែរនៅថៃជាង ៦០០នាក់ ប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ

ភ្នំពេញ ៖ ក្រុមកម្មករ និងពលករខ្មែរនៅប្រទេសថៃជាង ៦០០នាក់ ក្នុងនោះមានក្រុមកម្មករ អាជីវករនៅផ្សាររុងក្លឿ និងពលករ កម្មករមួយចំនួនទៀត មកពីបាងកក និងបណ្តាខេត្តផ្សេងៗ នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១ នេះ បានប្រមូលផ្តុំគ្នាទាមទារត្រឡប់មកស្រុកខ្មែរវិញ។

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោកកុយ គួង បានឲ្យដឹងថា នៅថ្ងៃទី១៤ ខែសីហានេះ ស្ថានអគ្គកុងស៊ុលនៅស្រះកែវ បានចុះទៅសម្រួលដល់ក្រុមកម្មករអាជីវករនៅផ្សាររុងក្លឿដែលបានមកប្រមូលផ្តុំគ្នាទាមទារ ត្រឡប់មកស្រុកខ្មែរវិញ និងពលករកម្មករមួយចំនួនទៀត មកពីបាងកក និងបណ្តាខេត្តផ្សេងៗ ត្រូវបានក្រុមមេខ្យល់ដឹកមកទម្លាក់ចោល នៅមុខស្ថានអគ្គកុងស៊ុលតាំងពីរំលងអធ្រាត្រយប់មិញនេះ។

លោកបានបន្តថា ចំពោះករណីនេះ លោកអគ្គកុងស៊ុលកម្ពុជា បានជួបនិងធ្វើការសម្របសម្រួល ជាមួយអាជ្ញាធរខេត្តនិងសមត្ថកិច្ច ថៃ បានការឯកភាពនិងបានជួលរថយន្ត ដឹកបងប្អូនកម្មករនិងពលករខាងលើ មានចំនួន ៥៨៨នាក់ ស្រី១៥០នាក់ និងអ្នកមកពីបណ្តាខេត្តនានា ២៦នាក់ ស្រី១៥នាក់ សរុប ៦១៤នាក់ នាំពួកគាត់ចេញតាមច្រកអូបីជាន់ ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីប្រគល់ជូនសមត្ថកិច្ចខ្មែរ យកពួកគាត់ទៅត្រួតពិនិត្យ និងធ្វើចត្តាឡីស័កបន្ត៕ រក្សាសិទ្ធិដោយ៖ចេស្តារ

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>