ភ្នំពេញ ៖ កញ្ញា ជេន ណា ដែលជា តារាបង្ហាញម៉ូដ ដែលមានដងខ្លួនស្រឡូន សាច់សទម្រង់មុខដូចកូនកាត់ អឺរ៉ុប បានព្រលែងខ្លួនយ៉ាងចាស់ដៃ ក្នុងឈុតហែលទឹក។ នាងបានធ្វើឲ្យគេចាប់អារម្មណ៍ចង់គាំងពិសេសប្រុសៗ ដែលបានឃើញរូបភាពបង្ហោះឡើង។

ក្នុងរូបភាពនៅលើបណ្តាញសង្គម របស់កញ្ញា ជេន ណា ដែលបានរំលេចឡើង បានប៉ុន្មានសន្លឹកនោះ ហាក់ទាក់ចិត្តអ្នកឃើញ ធ្វើឲ្យម្នាក់ៗថាស្រីស្អាតរូបនេះ ពិតជាហ៊ានមែនក្នុងការបង្ហាញសាច់ភ្លៅ។ ប៉ុន្តែសម្រាប់ ជេន ណាវិញនាងចាត់ទុកថា ជាភាពសាមញ្ញ ទៅវិញព្រោះនោះជា ការថតរូបបែបសិល្បៈ និងតាមបរិយាកាស។ ប្រសិនបើកម្មវិធី មានទម្រង់បែបណាគឺនាងធ្វើទៅតាម បែបនោះមិនឲ្យគេរិះគន់ឡើយ។ ក្នុងបណ្តាញសង្គម របស់តារាស្រីរូបនេះ ដែលភ្ជាប់រូបថតសិចសុី បានបញ្ចេញវាចារថា «គេថាតម្លៃមនុស្សមេីលទៅតាមការស្លៀកពាក់…ប៉ុន្តែ អ្នកដែល ជួបអត់មនុស្សខ្លះខំស្លៀកពាក់ត្រឹមត្រូវណាស់ តែចិត្តនឹងគំនិតវិញរលួយក្នុង។ សូមកុំបៀបធៀបខ្ញុំទៅនឹងអ្នក។ អរគុណ!។
ជេន ណាថា មិនទាន់គិតគូរឿងស្នេហាឲ្យស្អិត ជាមួយប្រុសណានោះទេ។ នាងចង់ទុកពេលវេលា ធ្វើការឲ្យច្រើន ប្រឹងប្រែងរកលុយសិនចាំគិតតាមក្រោយ។ នាងមានជំនាញច្រើន នៅក្នុងសិល្បៈ ពិសេសដើរបង្ហាញម៉ូដ ក្រៅពីនេះនាងអាចច្រៀង សម្តែង និងផ្នែកពិធីការិនីបាន។ មិនដឹងថា បេះដូងនាងចង់បាន បុរសក្នុងបេះដូង ចរិកលក្ខណៈបែបណានោះទេបើស្រីស្អាត រូបនេះរើសយ៉ាងនេះ។ តាមមើលទាល់តែ អ្នកស្រឡាញ់នាងស្វែងយល់ ចិត្តគំនិតនាងឲ្យច្រើន ទើបបានយកចិត្តកើត៕ រក្សាសិទ្ធិដោយ៖សំណាងSV















