ភ្នំពេញ ៖ អ្នកចង្កោមសិល្បៈជាច្រើន នៅក្នុងស្រុកសុទ្ធតែបានមើលឃើញថា អុិត ស្រីពីន មានសំណាងណាស់ ព្រោះមេម៉ាយទេតែ បានប្តីកម្លោះនៅអាមេរិកដណ្តឹងរៀបការ។ ពិសេសនាងបាន ពាំនាំកូនៗដែលជារបស់ប្តីមុន បានចេញទៅរស់នៅលើទឹកដីអាមេរិក។ យ៉ាងណាមិញ អុិត ស្រីពីន តារាយេរៗ ស្រាប់តែលេចឭដំណឹងថា អ្នកនាងចែកចានចែកឆ្នាំងជាមួយ ប្តីនៅស្រុកគេ៤ឆ្នាំមកហើយ ទើបតែគេដឹងឭ។

អ៊ិត ស្រីពីន បានចេញទៅរស់នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ២០១០ បន្ទាប់ពីនាងបានរៀបការ ជាមួយស្វាមីថ្មីរយៈពេល៤ឆ្នាំ ហើយបុរសអាណិកជនខ្មែរ ដែលជាកូនថៅកែលក់មាសនោះ ថែមទាំងបានធានាកូនទាំង៣(ស្រី២) របស់ស្រីពីន ទៅរស់នៅអាមេរិក ជាមួយនាងទៀតផង។ អ្នកនាងស្រីពីន មិនបញ្ជាក់ថា តើពេលនេះនាងមានគូស្នេហាថ្មី ឬនៅនោះទេ ដោយនាងថាមិនចង់និយាយអ្វីក្រៅពីសិល្បៈ។ នាងស្ថិតក្នុងចំណោមអតីតតារាស្រី ដែលកំពុងតែរស់នៅអាមេរិក មានដូចជា អ្នកនាងអម្ពរ ទេវី, គឹម លក្ខិណា , វ៉េត រតនា , សារ៉ាយ សក្ខិណា និងវ៉ាង ស្រីណូ ជាដើម។ ចំណែកអ្វីដែលទស្សនិកជន ក្នុងស្រុក ចាប់អារម្មណ៍ទៅលើអ្នកនាងស្រីពីន នោះថាទោះជាពេលនេះ នាងមានវ័យជាង៤០ឆ្នាំទៅហើយក្ដី ប៉ុន្ដែនាងនៅតែមានការតុបតែងខ្លួន បែបស៊ិចស៊ីមិនចាញ់ក្មេងៗនោះទេ ហើយរូបសម្រស់វិញ ក៏មិនប្រែប្រួលខ្លាំងទៅតាមវ័យដែរ។
អ្នកនាងអ៊ិត ស្រីពីន ដែលបានចេញទៅរស់នៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិកជាង១០ឆ្នាំទៅហើយនោះ បានឲ្យដឹងកាលពីពេលថ្មីៗនេះថា នាងបានលែងលះ ជាមួយអតីតស្វាមីនៅអាមេរិក ដែលបានរៀបការជាមួយគ្នា កាលពីឆ្នាំ២០០៦នោះ រយៈពេល៤ឆ្នាំមកហើយ។ យ៉ាងណា ជុំវិញនៃការចែកផ្លូវគ្នា ជាមួយអតីតប្ដីនេះស្រីពីន មិនប្រាប់លម្អិតនោះទេ ដោយនាងថាមិនចង់និយាយអ្វី ក្រៅពីការងារសិល្បៈនោះទេ ព្រោះទោះជាបែកគ្នាទៅហើយ តែនៅគោរពសិទ្ធិគ្នាទៅវិញទៅមក។ អតីតតារាតោមាស រៃមាស រូបនេះថា មុនផ្ទុះកូវីដ នាងនៅតែបន្ដច្រៀងសម្ដែង នៅអាមេរិកជាធម្មតា និយាយទៅឲ្យតែគេហៅ គឺនាងទៅច្រៀងបានគ្រប់កម្មវិធីតែម្ដង។ នាងថា រឿងដែលនាងត្រូវធ្វើសព្វថ្ងៃ គឺការប្រឹងរកលុយ សន្សំលុយទៅលេងស្រុកខ្មែរ នៅពេលដែលស្ងាត់កូវីដ នាពេលខាងមុខនេះ៕ រក្សាសិទ្ធិដោយ៖សំណាងSV











