ភ្នំពេញ ៖ អតីតបវរកញ្ញាឯកកម្ពុជា រឿន ណាត ត្រូវបានមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បាននាំគ្នារិះគន់យ៉ាងខ្លាំង ទៅលើរូបភាពប៉ុន្មានសន្លឹក ដែលនាងបានបង្ហោះតាមបណ្តាញសង្គម។
ក្នុងឈុតសម្លៀកបំពាក់ពណ៌ស ជាមួយខោខ្លី និងអាវវាលប្រៀបបានអាវពាក់ខាងក្នុងរបស់នារីៗ អមជាមួយនឹងសារថា អ្នកកំពង់សោមអើយសុំផ្ទះគេងមួយយប់ អត់មានTaxi ជិះទៅផ្ទះវិញទេ បានទទួលការរិះគន់ដូចទឹកបាក់ទំនប់។

មហាជនជាច្រើនបាននាំគ្នា ចូលទៅខំមិនដោយពាក្យរិះគន់ជាបន្តបន្ទាប់ ត្បិតពួកគេយល់ថា នាងបានបង្ហាញនូវការស្លៀកពាក់ មិនសមរម្យ ហើយឈរបក់់ដៃ នៅតាមដងផ្លូវដែលមើលទៅមិនសមភ្នែក។
យ៉ាងណាបើទោះបីជាការថតរូប និងការសសេរCaption របស់ រឿន ណាត ទំនងជាការលេងសើចក៏ដោយ ប៉ុន្តែមហាជនទាំងអស់នោះបែរជាយល់ឃើញថា មិនសមរម្យឡើយដែលនាងបង្ហាញរូបភាពបែបនេះ ជាសាធារណៈ ត្បិតនាងជាអ្នកសិល្បៈមួយរូប និងក៏ធ្លាប់ជាកញ្ញាឯកតំណាងកម្ពុជា ទៅប្រកួតនៅលើឆាកអន្តរជាតិផងនោះ។
ដោយឡែកទន្ទឹម នឹងការរិះគន់ពីមហាជននោះ គេសង្កេតឃើញមានប្រិិយមិត្តគាំទ្ររូបនាង មួយចំនួនក៏បានចេញមុខការពារតារារូបនេះផងដែរ។
ពួកគេទាំងនោះបានយល់ឃើញថា ការថតរូបរបស់ រឿន ណាត នាពេលនេះ គឺមិនមែនជាការខុសឆ្គងខ្លាំងនោះឡើយ ពោលក្នុងនាមជាអ្នកសិល្បៈ ហេតុនេះតែងតែមានការតុបតែងខ្លួនប្លែកៗបែបសិល្បៈ។

ពួកគេបានចាត់ទុកថា ការរិះគន់នេះ គឺជាការយល់ឃើញតែមួយជ្រុងពីតារាសម្តែង រឿន ណាត ត្បិតកន្លងមកនាង ក៏បានបង្ហាញរូបភាពបែបរមទម្យ និងគ្រងសម្លៀកបំពាក់បែបបុរាណខ្មែរផងដែរ។
ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់នាពេលនេះ រឿន ណាត នៅមិនទាន់ចេញមុខបកស្រាយ និងឆ្លើយតបយ៉ាងណា ចំពោះការរិះគន់ខាងលើនេះនៅឡើយទេ។ ប៉ុន្តែតែនាងគ្រាន់តែបានតបខាំមិនខាងក្រោម រូបរបស់នាងបានបង្ហោះនោះដោយខ្លីថា អ្វីដែលគួរឲ្យខ្លាចជាងកូវីដនោះគឺ …..ដែលនេះគឺទំនងជានាងសំដៅ លើការរិះគន់ជាពន្លិចនេះតែម្តង៕ រក្សាសិទ្ធិដោយ៖សំណាង SV





















