ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កញ្ញាយ៉ាទី កូវីដវឹកវរមិនមែនជាឧបសគ្គ បង្កើតអាជីពថ្មីលើអនឡាញ

ភ្នំពេញ ៖ កញ្ញាYaty ដែលជា តារាចម្រៀង សំឡេងមុត បានបង្ហាញគោលដៅថ្មីទៀត តាមរយៈការបង្កើតមុខរបរ នៅលើបណ្តាញសង្គមអនឡាញ។ កញ្ញា ចាត់ទុកថា របរថ្មីនេះនឹងមានភាពប្រសើរឡើង មិនចាញ់ចម្រៀង និងសង្ឃឹមថាបងប្អូន អ្នកគាំទ្រជួយជាកម្លាំងចិត្ត។

កញ្ញា យ៉ាទី ដែលក្រៅពីច្រៀងពេលនេះ បានបោះទុនបង្កើតអាជីពមួយទៀតបន្ថែមពីលើសិល្បៈ។ នោះជាការលក់លើ អនឡាញដូចជាសម្លៀកបំពាក់ របស់ប្រើប្រាស់ផ្សេងៗ តាមតម្រូវការអ្នកគាំទ្រ។ នាងបង្ហោះលក់ នៅលើបណ្តាញសង្គម របស់នាងផ្ទាល់ដែល មានឈ្មោះថា «yaty Singer » ហើយបងប្អូនអាចចូលមើលផេក និងកម្មង់បញ្ជាទិញបានតម្រូវការផ្សេងៗ របស់តារាស្រីរូបនេះ។

អតីតបេក្ខភាពប្រឡងចម្រៀង X factor Cambodia យ៉ាទី បានឲ្យដឹងថា នេះជាឱកាសថ្មី ដែលអាចធ្វើជាបទពិសោធន៍ថ្មីមួយទៀត លើរបរអនឡាញ។ បើទោះជាការបន្តកើតឡើងលើ បញ្ហាកូវីដ នៅមាន តែនាងនៅតែប្រឹងប្រែង តាមអាចធ្វើបាន។ ប្រសិនបើយើងមិនឆ្លៀតនោះទេ ក៏មិននាំឲ្យយើងដើរទៅមុខដែរ។ ទោះមានរបរបន្ថែម តែសិល្បៈក៏យល់ថា មិនអាចចោលឡើយ នៅតែបន្តទទួលការងារដដែល។ នេះជាអ្វីដែលមិនអាចឲ្យយើងទំនេរបាន។ បើរវល់ច្រើនក៏ល្អ ណាមួយសិល្បៈរៀងស្ងាត់ ទើបយើងប្រឹងរកអ្វីថ្មីៗ ដើម្បីទប់និងបង្កើនចំណូល៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>