ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បេប៊ី អាជីពសិល្បៈបន្តនៅទ្រឹង

ភ្នំពេញ ៖ មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថា តារាចម្រៀងនាង ជុំ រចនាពេជ្រ ហៅ បេប៊ី ហាក់មានការស្ងប់ស្ងាត់នៅក្នុងអាជីពសិល្បៈរបស់ខ្លួន ពីតារារូបនេះវិវត្តន៍ខ្លួន មកជាតារាចម្រៀងអាជីព
បេប៊ី បានផ្តាច់អាជីពជាពិធីការិនី មកជាតារាចម្រៀង ដោយមកជ្រកនៅក្នុងផលិតកម្មថោន ដែលជាផលិតកម្មធំមួយនៅក្នុងស្រុក។

ស្ថិតនៅក្នុងផលិតកម្មថោន បេប៊ី បានចេញបទចម្រៀងល្បីមួយប្រាវ ជាមួយនឹងការរាំ និងតែងខ្លួនបែបប្លែក។
កត្តានេះ បានធ្វើអោយបេប៊ី បង្កើនប្រជាប្រិយភាពរបស់ខ្លួនថែមមួយកំរិតទៀត។
តែយ៉ាងណា ការអុកឡុកនៅក្នុងវិស័យចម្រៀងនាងបានតែមួយរយៈខ្លី ក៏ស្ងប់ស្ងាត់ទៅវិញ ខណៈពេលបទចម្រៀងថ្មីៗបន្ថែមទៀត របស់នាងក៏មិនមានលើទីផ្សារ។

ឮបេប៊ី បានលើកឡើងនូវហេតុផលមួយចំនួន ដែលបានធ្វើឲ្យនាងស្ងប់ស្ងាត់ មិនមានមុខលើកឆាកនានា ក្នុងរយៈពេលចុងក្រោយនេះ។
បេប៊ី បានអះអាងប្រាប់សារព័ត៌មាន នៅក្នុងស្រុកមួយថា នាងបានបាត់មុខក្នុងសិល្បៈមួយរយៈដោយសារនាងឈាប់ដៃរកសុី បូករួមនឹងបញ្ហាកូវីដ។

នាងបញ្ជាក់ថា ដោយសាេការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងកិច្ចពង្រឹងហាងកាហ្វេ របស់នាងឲ្យកាន់តែមានលំនឹងនោះ ជាហេតុធ្វើឲ្យនាងមិនសូវមានពេលសម្រាប់ការងារសិល្បៈ។

យ៉ាងណា បើតាម បេប៊ី កន្លងមកក៏មានអ្នកកាន់កម្មវិធីនានា បានផ្តល់ឱកាសឲ្យនាងឡើងច្រៀងតាមឆាកតន្ត្រីនានាដែល តែនាងនៅមិនទាន់មានពេលបំពេញការងារសិល្បៈនៅឡើយទេ ដោយសារការងាររកសុីរបស់នាងមិនទាន់រួចរាល់។
ទោះជាយ៉ាងណា គេនៅមិនទាន់ដឹងទេថា តារារូបនេះនឹងវិលឆាកតន្ត្រីនាពេលណានោះ ខណៈពេលជំងឺកូវីដ១៩ នៅបន្តយាយីនៅក្នុងប្រទេសកម្ពុជានៅឡើយ។

មានការលើកឡើងថា បេប៊ី ទំនងជាទទួលបានជោគជ័យខ្លាំងឡើយ នៅក្នុងអាជីពចម្រៀងនៅក្នុង
ផលិតកម្មថោន ដែលនាងកំពុងជ្រកកោននាពេលនេះ ដោយសារផលិតក្មបានប្រមូលផ្តុំ នូវតារាចម្រៀងល្បីៗជាច្រើន ដែលនាងនឹងមានការពិបាក នៅក្នុងការប្រជែងចំណែកទីផ្សារ។ ម្យ៉ាងបទចម្រៀងរបស់នាង មិនសូវចេញទាន់ទីផ្សារផងនោះ ក៏ជាមូលហេតុដែលធ្វើឲ្យនាងកាន់តែមិនទទួលបានជោគជ័យនៅក្នុងអាជីពមួយនេះ។

យ៉ាងណា បេប៊ី ធ្លាប់បានលើកឡើងថា ការមានឱកាសចូលច្រៀង ក្នុងផលិតកម្មនោះ គឺនាងមិនមានបំណងប្រជែង ជាមួយតារាចម្រៀងណាម្នាក់ឡើយ។
នាងថា ឱកាសចូលផលិតកម្មថោន មិនមែនសុទ្ធតែតារាចម្រៀង ណាអាចចូលបាននោះឡើយ ហេតុនេះនាងក៏មានមោទនភាព ដែលមានឱកាសបានច្រៀង ក្នុងផលិតកម្មថោនទី២នៅក្នុងស្រុកមួយនេះ៕ រក្សាសិទ្ធិដោយ៖សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>