ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិអំពីគុណតម្លៃសន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាតម្លៃស្នូលរបស់កម្ពុជា និងជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុត

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងរលឹកសេចក្ដីថ្លែងការណ៍របស់ប្រមុខការងារទូតកម្ពុជាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៨១ថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ វិសមភាពដែលកាន់តែរីកធំឡើង ការផ្លាស់ប្ដូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការគំរាមកំហែងឆ្លងដែនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងបរិបទនេះ ពិភពលោកត្រូវការអង្គការសហប្រជាជាតិកាន់តែខ្លាំងជាងមុន និងដែលទទួលបានការជឿទុកចិត្ត មានគោលការណ៍ មានភាពជាតំណាង មានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ខ្លួន។

ឯកឧត្តម ប៉ែន បូណាបានធ្វើសេចក្ដីថ្លែងការណ៍៖ បច្ចុប្បន្នភាពស្តីពី «ការវិវត្តនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ និង​ព័ត៌មានផ្សេងទៀតពីរាជរដ្ឋាភិបាល»។ ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦៖

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមបញ្ជាក់ជូនជនរួមជាតិអំពីគុណតម្លៃសន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី គឺជាតម្លៃស្នូលរបស់កម្ពុជា និងជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលបច្ចុប្បន្ន៖

«កាលពី៨១ឆ្នាំមុន ក្រោយពីរងការបំផ្លិចបំផ្លាញដោយសង្គ្រាមលោកលើកទី២ បណ្តារដ្ឋដែលបានបង្កើតអង្គការសហប្រជាជាតិបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ត្រូវតែជួយសង្គ្រោះមនុស្សជំនាន់ក្រោយឱ្យរួចផុតពីគ្រោះមហន្តរាយនៃសង្គ្រាម។ ចាប់តាំងពីឆ្នាំ១៩៤៥ មក ការប្តេជ្ញាចិត្តនេះនៅតែមានសារៈសំខាន់យ៉ាងខ្លាំងរហូតដល់ពេលបច្ចុប្បន្ន។ ប៉ុន្តែ ទោះបីជាពិភពលោកបានរួចផុតពីសង្គ្រាមលោកថ្មីមួយទៀតរហូតមកដល់ពេលនេះក៏ដោយ ក៏ជម្លោះប្រដាប់អាវុធនៅតែបន្តបង្កទុក្ខវេទនាដ៏ធ្ងន់ធ្ងរដល់មនុស្សជាតិនៅតាមតំបន់ជាច្រើន»។ នេះគឺជាការកត់សម្គាល់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងសេចក្តីថ្លែងការណ៍ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិក្នុងសម័យប្រជុំលើកទី៨១ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងញូវយ៉ក។

ប្រមុខការទូតកម្ពុជាសង្កត់ធ្ងន់ថា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ វិសមភាពដែលកាន់តែរីកធំឡើង ការផ្លាស់ប្តូរផ្នែកបច្ចេកវិទ្យាយ៉ាងឆាប់រហ័ស និងការគំរាមកំហែងឆ្លងដែនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងលើសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងបរិបទនេះ ពិភពលោកត្រូវការអង្គការសហប្រជាជាតិកាន់តែខ្លាំងជាងមុន ប៉ុន្តែ ពិភពលោកក៏ត្រូវការអង្គការសហប្រជាជាតិមួយដែលទទួលបានការជឿទុកចិត្តដោយសារតែមានគោលការណ៍ មានភាពជាតំណាង មានប្រសិទ្ធភាព និងមានសមត្ថភាពក្នុងការសម្រេចបាននូវគោលបំណង និងគោលការណ៍នានានៃធម្មនុញ្ញរបស់ខ្លួន។ ការជឿទុកចិត្តមិនអាចស្តារឡើងវិញតែតាមការប្រកាសលើក្រដាសឬពាក្យសម្តីនោះទេ ប៉ុន្តែ វាបានមកពីសង្គតិភាព ពោលគឺការគោរពតាមការប្តេជ្ញាចិត្ត ការគោរពច្បាប់អន្តរជាតិ ហើយជម្លោះត្រូវបានដោះស្រាយតាមមធ្យោបាយសន្តិវិធី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានសង្កត់ធ្ងន់លើសមភាពអធិបតេយ្យដែលត្រូវតែបន្តនៅជាគោលការណ៍គ្រឹះនៃទំនាក់ទំនងអន្តរជាតិ ហើយធម្មនុញ្ញអង្គការសហប្រជាជាតិមិនបានកំណត់ស្តង់ដារមួយសម្រាប់ប្រទេសដែលមានអំណាចខ្លាំងនិងស្តង់ដារមួយទៀតសម្រាប់ប្រទេសដែលមិនសូវមានអំណាចនោះទេ ពោលគឺ រដ្ឋសមាជិកទាំងអស់ មិនថា តូច ឬ ធំ សុទ្ធតែមានភាពស្មើគ្នានៅចំពោះមុខធម្មនុញ្ញអង្គការសហប្រជាជាតិ និងត្រូវគោរពតាមកាតព្វកិច្ចដែលធម្មនុញ្ញនេះបានកំណត់។ កម្ពុជាយល់ច្បាស់អំពីតម្លៃនៃទំនុកចិត្តដោយផ្អែកលើប្រវត្តិសាស្ត្ររបស់ខ្លួនផ្ទាល់ពីព្រោះកម្ពុជាបានឆ្លងកាត់ជម្លោះ ការបែកបាក់របបប្រល័យពូជសាសន៍ និងទុក្ខវេទនារបស់ប្រជាជនយ៉ាងធ្ងន់ធ្ងរ អស់រយៈពេលជាច្រើនទសវត្សរ៍។

ប៉ុន្តែ ទីបំផុត កម្ពុជាបានកសាងសន្តិភាពឡើងវិញតាមការសន្ទនា ការកសាងជំនឿទំនុកចិត្ត ព្រមទាំងសេចក្តីក្លាហានផ្នែកនយោបាយ និងគតិបណ្ឌិត ដែលស្តែងចេញតាមរយៈ«នយោបាយ ឈ្នះ-ឈ្នះ» របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបាននាំមកនូវការផ្សះផ្សានិងឯកភាពជាតិ។ បទពិសោធន៍នេះនៅតែជាកត្តាកំណត់លើវិធីសាស្ត្ររបស់កម្ពុជាក្នុងការធ្វើទំនាក់ទំនងអន្តរជាតិ និងការប្តេជ្ញាចិត្តដោះស្រាយជម្លោះដោយសន្តិវិធី រួមទាំងជម្លោះពាក់ព័ន្ធនឹងព្រំដែនកម្ពុជា-ថៃ ផងដែរ។ ក្នុងស្មារតីនេះ កម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហគមន៍អន្តរជាតិ ដែលបានបន្តយកចិត្តទុកដាក់ ចូលរួមចំណែក និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែងចំពោះជម្លោះនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីក៏បានរំលេចទៀតថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ខាងមុខ ប្រព្រឹត្តទៅក្រោមមូលបទ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលស្របគ្នាជាមួយមូលបទនៃសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិឆ្នាំនេះ ពាក់ព័ន្ធនឹងការស្តារទំនុកចិត្ត និងការវិនិយោគឡើងវិញលើសន្តិភាពដែលជាការពង្រឹងគ្នាទៅវិញទៅមក។ ក្រៅពីលើកស្ទួយភាសាបារាំង កម្ពុជាក៏មានបំណងធ្វើឱ្យកិច្ចប្រជុំកំពូលនេះក្លាយជាឱកាសនៃការខិតចូលគ្នារវាងប្រជាជននៃទ្វីបទាំងអស់ជុំវិញតម្លៃរួមគឺ សន្តិភាព សាមគ្គីភាព ការគោរពភាពចម្រុះ ការសន្ទនារវាងវប្បធម៌ ការយោគយល់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការ។
[9/28/2026 12:31 PM] អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល: ដោយឡែក «ទិវាសន្តិភាពអន្តរជាតិ» កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ក៏ប្រារព្ធឡើងក្រោមប្រធានបទ «វិនិយោគលើសន្តិភាព៖ សម្រាប់គ្រប់គ្នា គ្រប់ទីកន្លែង និងគ្រប់ពេលវេលា»។ នេះមិនមែនជារឿងចៃដន្យទេដែលសន្តិភាពបានក្លាយជាមូលបទនៃគ្រប់វេទិកាអន្តរជាតិធំៗបែបនេះ ប៉ុន្តែ វាសបញ្ជាក់ពីសារៈសំខាន់ និងភាពចាំបាច់ ដែលពិភពលោកត្រូវតែផ្តោតការយកចិត្តទុកដាក់ និងវិនិយោគលើសន្តិភាព ហើយដែលបេសកកម្មនេះកម្ពុជាបានធ្វើតាំងពីច្រើនទសវត្សរ៍មកហើយនិងបានសម្រេចជោគជ័យទាំងស្រុងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ តាមរយៈនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន។ មកដល់ត្រឹមនេះ គេពិតជាអាចនិយាយបានថា សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាពសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ សម្តេចគឺជាស្ថាបនិកសន្តិភាពសម្រាប់ពិភពលោកទាំងមូល ពីព្រោះអ្វីដែលសម្តេចបានធ្វើនិងបានលះបង់ដើម្បីសន្តិភាពនៅកម្ពុជា គឺជាអ្វីដែលពិភពលោកកំពុងត្រូវការបំផុតនាពេលនេះ។

ក្នុងសារឧទ្ទិសចំពោះ «ទិវាសន្តិភាពអន្តរជាតិ» សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានរំលេចពីគុណតម្លៃនៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃសន្តិភាព ហើយដែលរាជរដ្ឋាភិបាលកម្ពុជានៅតែបន្តប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនេះតាមរយៈការគោរពអធិបតេយ្យ និងការដោះស្រាយវិវាទដោយសន្តិវិធី ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីភាពសុខសាន្តរបស់ប្រជាជន។ សម្តេចធិបតីបានគូសបញ្ជាក់ថា បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បានបង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានទេប្រសិនបើខ្វះឆន្ទៈនយោបាយពិតប្រាកដ និងការអនុវត្តជាក់ស្ដែងប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់។

ក្នុងន័យនេះ សម្តេចធិបតីបានអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នានិងចូលរួមដោះស្រាយបញ្ហាព្រំដែនតាមសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិដើម្បីកាត់បន្ថយភាពតានតឹងនិងដើម្បីកសាងទំនុកចិត្ត ឈានទៅរកការស្ដារសន្តិភាពនៅតាមព្រំដែនក៏ដូចជាការរួមរស់ប្រកបដោយភាពសុខដុមរមនារវាងប្រជាជននៃប្រទេសជិតខាងទាំងពីរ។

សរុបមកវិញ សន្តិភាព ការផ្សះផ្សាបង្រួបបង្រួមជាតិ ការសន្ទនា ការដោះស្រាយទំនាស់ដោយសន្តិវិធី និងការបញ្ចប់ទុក្ខវេទនារបស់ប្រជាជន តាមរយៈនយោបាយឈ្នះឈ្នះ គឺជាបទពិសោធន៍ផ្ទាល់ និងយ៉ាងច្បាស់លាស់របស់កម្ពុជា។ នេះគឺជាហេតុផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា តែងតែផ្តល់តម្លៃខ្ពស់បំផុតដល់សន្តិភាព និងការដោះស្រាយទំនាស់ដោយសន្តិវិធី ក្នុងនោះក៏មានការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ផងដែ៕រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>