ភ្នំពេញ ៖ តារាសម្តែងនិងម៉ូឌែលកញ្ញារឿន ណាតកាន់តែធ្វើឲ្យទស្សនិកជននិងអ្នកគាំទ្រផ្ទុះការចាប់អារម្មណ៍គ្រប់គ្នា ក្រោយពេលដែលនាងបានបង្ហាញភាពស៊ិចស៊ី តាមរយៈការថតឈុតប៊ីគីនី ពណ៌ក្រហម បង្អួតភ្នែកមហាជន។
ការព្រលែងខ្លួនសម្ញែងភាពសិចស៊ីរបស់ រឿន ណាត នេះបានធ្វើឲ្យអ្នកគាំទ្រឃើញកាន់តែច្បាស់នូវរាងដ៏ស្រស់ស្រឡូនថែមទៀត ដោយមានអ្នកខ្លះសរសើរថានាងមានសម្រស់ស្អាត និងកម្ពស់ដែលសក្តិសមជាអ្នកបង្ហាញម៉ូដអាជីព។

ទន្ទឹមគ្នានឹងអ្នកគាំទ្រមួយចំនួន បានបង្ហាញការលើកសរសើរសម្រប់របស់ រឿន ណាត នេះដែរប៉ុន្តែក្នុងនោះ ក៏មានខ្លះទៀតហាក់សម្តែង ការមិនពេញចិត្តហើយថែមទាំងយល់ថា នាងតុបតែងបែបនេះ គឺជ្រុលហួសហេតុពេក ខណៈមានការរិះគាន់ថាជាការបំ ផ្លាញវប្បធម៌ ដែលនាំឲ្យធ្លាក់ចុះតម្លៃស្រ្តីខ្មែរ។
ថ្វីត្បិតមានការរិះគន់យ៉ាងណាក្តី តែសាមីខ្លួនកញ្ញា រឿន ណាត រហូតមកទល់ពេលនេះ ហាក់មិនមានប្រតិកម្មអ្វីឡើយ។ ផ្ទុះទៅវិញនាងរឹតតែបញ្ចេញរូប ភាពសិចស៊ីបន្តបន្ទាប់ នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន។

អតីតបវរកញ្ញាឯកកម្ពុជា រឿន ណាត ត្រូវបានមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បាននាំគ្នារិះគន់យ៉ាងខ្លាំង ទៅលើរូបភាពប៉ុន្មានសន្លឹក ដែលនាងបានបង្ហោះតាមបណ្តាញសង្គម។ ក្នុងឈុតសម្លៀកបំពាក់ពណ៌ស ជាមួយខោខ្លី និងអាវវាលប្រៀប បានអាវពាក់ខាងក្នុងរបស់នារីៗ អមជាមួយនឹងសារថា អ្នកកំពង់សោម អើយសុំផ្ទះគេងមួយយប់ អត់មានTaxi ជិះទៅផ្ទះវិញទេ បានទទួលការរិះគន់ដូចទឹកបាក់ទំនប់។ មហាជនជាច្រើនបាននាំគ្នា ចូលទៅខំមិនដោយពាក្យរិះគន់ជាបន្តបន្ទាប់ ត្បិតពួកគេយល់ថា នាងបានបង្ហាញនូវការស្លៀកពាក់ មិនសមរម្យ ហើយឈរបក់់ដៃ នៅតាមដងផ្លូវដែលមើលទៅមិនសមភ្នែក។ រក្សាសិទ្ធិដោយ៖សំណាង SV













