ភ្នំពេញ ៖តារាសម្តែងនាង កុល ដាវី បានបង្ហាញសញ្ញាពពោះកូនជាថ្មីម្តងទៀត បន្ទាប់ពីកូនដំបូងរបស់នាង បានរបូតបាត់ដោយនឹកស្មានមិនដឹង។
ក្រោយពីមិនសមប្រកបលើកូនលើកដំបូងហើយនោះ កុល ដាវី មិនបានរគាសចិត្តឬភ័យខ្លាចនៅក្នុងការយកកូនជាថ្មីឡើងវិញឡើយ ពោលតារារូបនេះនៅតែសន្សំចិត្តនឹងត្រៀមសម្រាប់ការយកម្តងទៀត។

យ៉ាងណា ពេលនេះទំនងជាក្តីស្រមៃរបស់នាង អាចរំលេចចេញជារូបរាងខ្លះៗ ហើយ បន្ទាប់ពីនាងបានបង្ហាញសញ្ញា ដ៏គួឲ្យចាប់អាម្មណ៍មួយ។
កុល ដាវី បានបង្ហោះlocation ពីការទៅពិនិត្យ និងតាមដានសុខភាពមួយ នៅក្នុងមន្ទីរពេទ្យសម្ភពមួយក្នុងរាជធានីភ្នំពេញ។
បើទោះបីជាមិនបានធ្វើការអធិប្បាយអ្វី ដែលវែងឆ្ងាយ ប៉ុន្តែតាមរការបង្ហោះរូប និងការសសេររបស់ កុល ដាវី តាមហ្វេសប៊ុកនោះ បញ្ជាក់ថា នាងកំពុងតែពពោះកូនជាថ្មីម្តងទៀត ខណៈទីតាំងដែលនាងទៅពិនិត្យនោះ គឺជាមន្ទីរពេទ្យដ៏ល្បីមួយកន្លែង ដែលតារាល្បីៗបាននាំគ្នា ទៅសម្រាលកូននៅទីនោះ។

ទោះជាយ៉ាងណា ប្រសិនបើដំណឹងពីការពពោះកូនជាថ្មីរបស់នាង កុល ដាវី នាពេលនេះពិតប្រាកដមែននោះ វាគឺជាដំណឹងដ៏ល្អមួយសម្រាប់នាង និងស្វាមី ជាពិសេសប្រិយមិត្តគាំទ្រ។
គេរំពឹងថា ប្រសិនបើ កុល ដាវី ពិតជាពពោះកូនម្តងទៀតនោះមែន ចំណងដៃដ៏ថ្លៃថ្លានេះ នឹងរិតតែចំណងស្នេហ៍រវាងនាង និងស្វាមី កាន់តែស្អិតរមួត ហើយនាងនឹងមានកូនសម្រាប់ប្រឡែក ត្បិតនាងមានវ័យកាន់តែជ្របន្តិចទៅហើយ។

កុល ដាវី បានសម្រេចចូលរោងការជាមួយនឹងតារាចម្រៀងលោក សុខ រក្សា អស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែរហូតមកទល់ពេលនេះ អ្នកទាំងពីរមិនទាន់មានកូនពនៅឡើយ ដោយសារកូនដំបូងរបស់ពួកគេមិនអាចចាប់កំណើតបានឡើយ។
បើទោះមិនមានកូនសម្រាប់ចំណងដៃ ប៉ុន្តែពួកគេទាំងពីរបាននិងកំពុងរស់នៅជាមួយគ្នា ដោយសុភមង្គល ដោយនាង កុល ដាវី នៅតែប្រឡូកក្នុងសិល្បៈ និងលក់របរតាមអនឡាញ ខណៈពេលលោកសុខរក្សាកំពុងបំពេញការងារ ជាមន្ត្រីប៉ូលិសមួយរូប ដោយមិននឹកនាអាជីពសិល្បៈចម្រៀងរបស់លោកទៀតឡើយ៕
រក្សាសិទ្ធិដោយ៖សំណាង SV








