ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហេង ចន្ថា ការងារសិល្បៈ ហាក់គ្មានកម្រើករយៈពេល២ឆ្នាំ

ភ្នំពេញ ៖ តារាសម្តែងមុខស្រស់នាង ហេង ចន្ថា ត្រូវបានគេមើលឃើញថា អាជីពសិល្បៈរបស់នាងហាក់មិនមានសកម្មភាព អ្វីគួឲ្យកត់សម្គាល់ឡើយ ក្នុងរយៈពេលប្រមាណជា២ឆ្នាំចុងក្រោយនេះ ពោលចាប់តាំងពីការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។

ក្រោយពីបញ្ចប់បេសកម្មភាព នៃការប្រកួតអតីត Miss Grand Cambodia 2016 នាង ហេង ចន្ថា បានបង្ហាញវត្តមានសម្តែងជាបន្តបន្ទាប់មិនថា ការសម្តែងភាពយន្ត ឬក៏ការសម្តែងក្នុងMVនោះឡើយ។
ជាងនេះទៅទៀត តារាស្រីរូបនេះធ្លាប់បានប្រកាសថា នាងនឹងនៅបន្តការថតដដែល បើទោះបីជានាងបានសម្រេចចិត្ត ភ្ជាប់ពាក្យជាមួយបុរសម្នាក់ក៏ដោយ។ ប៉ុន្តែរយៈពេលប្រមាណ២ឆ្នាំមកហើយ ហេង ចន្ថា នៅមិនទាន់លេចមុខនៅក្នុងខ្សែភាពយន្តណាមួយថ្មី នៅឡើយទេ ដែលនោះបានធ្វើឲ្យនាងហាក់ស្ងប់ស្ងាត់នៅក្នុងវិស័យសិល្បៈ។

ហេង ចន្ថា បានលើកឡើងថា មួយរយៈចុងក្រោយនេះ នាងពិតជាមានការហាក់ខាន នៅក្នុងការសម្តែងថ្មីប្រាកដមែន។
នាងបញ្ជាក់ថា មិនមែនតែនាងទេ ពោលមានតារាជាច្រើនទៀតក៏ដូចគ្នា ដោយសារការភ័យខ្លាច នៃការឆ្លងនៃជំងឹកូវីដ១៩។ នាងថា ទាំងតួសម្តែង និងផលិតករមួយចំនួន ទើបរូបនាង និងតារាផ្សេងទៀត ក៏មិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈ។

ទោះជាយ៉ាងណា បន្ទាប់ពីស្ងប់ស្ងាត់ពីវិស័យសិល្បៈនោះ នាងបានងាកមកពង្រឹកអាជីពលក់ផលិតផលតាមអនឡាញវិញ បើទោះបីមុខរបរនេះ មិនសូវកាក់កបដូចការងារសិល្បៈក៏ដោយ។
នាងថា ក្រៅពីការលក់តាមអនឡាញនេះ នាងក៏បានឆ្លៀតថតសម្អាងការខ្លះៗដែរ។
យ៉ាងណា បើតាម ហេង ចន្ថា បច្ចុប្បន្ននាងនៅតែបន្តទទួលការងារថតនេះដដែល ពោលគឺមិនបង់បោះចោលឡើយ ប្រសិនបើមានផលិតករណាមាបំណង ហៅនាងឲ្យចូលរួមសម្តែង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម