ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រោះហេតុផលនេះ ទើបធ្វើឲ្យ ឃុត សោភា អាក់ខានថតសម្តែង

ភ្នំពេញ ៖ តារាសម្តែង ប្រកបដោយទេពកោសល្យ ឃុត សោភា បានស្ងាត់ឆ្ងាយមួយរយៈ ក្នុងការថតសម្តែងភាពយន្ត។ អ្នកនាង ត្រូវបានមហាជនមួយចំនួន ចាត់ទុកថា ជាអ្នកមានតិនិច សម្តែងរហូតផលិតករមួយចំនួនផ្តល់ឱកាស។ ចុងក្រោយបានឆ្ងាយពីទីលាន ដោយសារតែនាង មានហេតុផលរបស់ខ្លួនមួយចំនួន ដែលតម្រូវឲ្យឃ្លាតបន្តិច។

មានប្រភពលើកឡើងថា ឃុត សោភា បានងាកទៅ ក្រសោបការងារផ្នែក អចលនទ្រព្យមួយយរយៈជិត២ឆ្នាំចុងក្រោយនេះ។ នាងងាកមក ស្រវាការងារផ្តោតលើ វិស័យផ្ទះបែបខុនដូរ ដោយសារតែនាងមាន គូគាប់ម្នាក់រកសុីផ្នែកនោះ។ ម្ល៉ោះហើយទើបតម្រូវឲ្យនាងយកចិត្តទុកដាក់ ផ្តោតលើការងារនោះ ដែលជាផ្នែកស្នូលដ៏សំខាន់មួយ។ សោភាបានវិវត្តន៍ខ្លួន ខុសឆ្ងាយពីមុន ព្រោះនាងយល់ដឹង ច្រើនលើវិស័យអចនទ្រព្យ។ ពិសេសនាងស្រាប់តែអាចពន្យល់ ភ្ញៀវពីសារៈប្រយោជន៍នៃការជាវខុនដូ។ មួយទៀត ក៏មានលទ្ធភាពប្រើប្រាស់ភាសាចិន និងអង់គ្លេសបានយ៉ាងគាប់ប្រសើរ។

កត្តាចម្បងសំខាន់ៗ បែបនេះហើយ ដែលជំរុញឲ្យ ឃុត សោភា មិនអាចដកខ្លួនមកការសម្តែងតាមការគ្រោងទុក។ ពិសេសបណ្តាផលិតករ នៅតាមផលិតកម្មមួយចំនួន នៅតែត្រូវការនាងយកទៅសម្តែងប្រសិនបើ សេសសល់ពេលវេលានោះ។ សោភាជា តារាសម្តែង ដែលឧស្សាហ៍លេចមុខតាមផលិតកម្មភាពយន្តល្បីៗ ដូចជា ភីអ អិលឌី ថោន សាន់ដេរជាដើម។ នាងជាដៃគូសម្តែងដ៏ល្អ ជាមួយលោកយ៉ែម សំអូន៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម