ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កាតុ ទិញផ្ទះវីឡាថ្មីមួយបន្ថែមទៀត ក្រោយជោគជ័យការងារសិល្បៈនិងរកស៊ី

ភ្នំពេញ ៖ តារាសម្តែងនិងកំប្លែងអ្នកនាង សុខ ចាន់ធីតា ហៅកាតុ បានចំណាយលុយទិញផ្ទះវីឡាមួយថ្មីបន្ថែមទៀត បន្ទាប់ពីតារារូបនេះ ត្រូវបានគេមើលឃើញថា កំពុងជោគជ័យការងារសិល្បៈ ជាពិសេសការស៊ីរកហ្វឺរបស់នាង។

ផ្ទះថ្មីដែលនាងទិញបង់ផ្តាច់មានតម្លៃជិត៤ម៉ឺនដុល្លារនាពេលនេះ គឺជាប្រភេទវីឡាទោលម៉ូតថ្មី ស្ថិតក្នុងបុរីឡេងណាវ៉ាត្រា តាមបណ្តោយផ្លូវជាតិ៦A។

អ្នកនាង តុ បាននាំគ្រួសារ រួមជាមួយនឹងអ្នកនាង ចន ច័ន្ទលក្ខិណា ទៅផ្ទះដែលនាងបានទិញដោយផ្ទាល់ នឹងបានបង់លុយផ្តាច់ សម្រាប់ការចូលនៅនាពេលខាងមុខ។

ជាមួយនឹងរូបភាពទិដ្ឋភាពមើលផ្ទះនោះ អ្នកនាង កាតុ ក៏បានបង្ហោះសារភ្ជាប់ថា ភាពជោគជ័យដែលអាចធ្វើឲ្យទទួលបាន របស់ដែលខ្ញុំចង់បានហេងហេងបន្តទៀត ណាស្រីតុ។

ជាការកត់សម្គាល់ នៅក្នុងពេលកាលនៃការរីករាលដាលជំងឺកូវីដ១៩ ដែលបានធ្វើឲ្យអ្នកសិល្បៈជាច្រើន ពិបាកនៅក្នុងការរកចំណូលនោះ សម្រាប់អ្នកនាង កាតុ បានងាកមកចាប់មុខរបរលក់ហ្វឺនាពេលនេះវិញ។

មុខរបរកស៊ីថ្មីរបស់នាងនាពេលនេះ គឺហាក់មានការកាក់កបយ៉ាងខ្លាំង ដោយសារនាងមានអតិថិជនច្រើន និងរហូតនាងបានពង្រីកសាខាថ្មីៗ បន្ថែមទៀតផង។

ងាកមកអាជីពសិល្បៈវិញ កាលមុនស័យកូវីដ តារារូបនេះ ក៏ត្រូវបានចាត់ទុកជាតារាដែលមានទីផ្សារ ការងារខ្ពស់គួសមផងដែរ ដោយនាងតែងតែបង្ហាញវត្តមាន តាមឆាកសម្តែងតាមទូរទស្សន៍នានា ជាបន្តបន្ទាប់។

ចំណូលពីការងារសិល្បៈ និងមុខរបររកស៊ីនេះ បានធ្វើឲ្យអ្នកនាង កាតុ ហាក់មិនមានបញ្ហាផ្នែកសេដ្ឋកិច្ចគ្រួសារខ្លាំងនោះ ឥឡូវនាសម័យកូវីដនេះមិនមានការបញ្ហាសេដ្ឋកិច្ច ប៉ុន្តែនាងក៏មានលទ្ធភាពទិញផ្ទះវីឡាថ្មី ដែលមានតម្លៃជិត៤ម៉ឺនដុល្លារនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម