ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តារា៣ដួង ក្នុងទ្រនំតែមួយ ប្តីតាមចិត្ត

ភ្នំពេញ ៖ តារាចម្រៀង៣រូបដែល តាមប្រដេញប្រជាប្រិយភាពគ្នាខ្លាំង ឃើញថាសុទ្ធតែជាតារា ដែលបានស្វាមី ខ្លះមានកូនជាចំណងដៃ ។ កាន់តែជាប់ចំណង ក្រោមសំឡេងផ្កាស្លា ឃើញថា តារាទាំងនោះប្តីតាមចិត្តគ្រប់យ៉ាង ទាំងជីវិតការងារសិល្បៈ និងជីវិតលើមុខរបរជំនួញ ពោលចង់គិតល្អអ្វីដែលស្រឡាញ់គឺ អូខេទាំងអស់។

តារាស្រីទាំង៣ ដួងនេះ ត្រូវបានទស្សនិកជន និងហ្វេនៗ លើកសរសើរអំពីភ័ព្វសំណាងរបស់ពួកគាត់ សុទ្ធតែមានផលបុណ្យ សមប្រកបល្អបានប្តីស្រឡាញ់ថ្នមចិត្ត យល់ទុក្ខធុរៈ។ នេះជាអ្វីដែល ស្ត្រីទាំងឡាញ ប្រាថ្នាចង់បាន ចង់ជួបក្រោយដាក់ជម្រើសរើសយក បុរសណាជាគូអនាគត។ យ៉ាងណាមិញ កំពូលតារាចម្រៀង ទាំង៣ រួមមាន ឱក សុគន្ធកញ្ញា សុគន្ធ និសា និង សួស វិហ្សា សុទ្ធតែមើលឃើញថា ពិន្ទុនៃក្តីស្រឡាញ់ ដែលបានកើតចេញ ពីប្រុសស្នេហ៍បណ្តូលចិត្តគឺឃើញថា មានច្រើនលើសលុបបំផុត តាមការសម្គាល់មើលកន្លងមក។

ឱក សុគន្ធកញ្ញា ឃើញថា ជាប្អូនថ្លៃថៅកែហង្សមាស ដែលជាស្ថាប័នធំមួយ។ នាងត្រូវបានមហាជនលើកសរសើរ អំពីសំណាងដែល បានចូលចុះក្នុងត្រកូលអ្នកជំនួញ ដែលតស៊ូលើមុខរបរអាជីពរាប់ឆ្នាំ។ ស្វាមីរបស់កញ្ញាហ៊ាលី ក្រោយបានរៀបការជាមួយ តារាលំដាប់រូបនេះ មិនដែលជំទាស់ កិច្ចការណាឡើយ ឲ្យតែប្រពន្ធគិតថាល្អ។ អ្វីដែលគេមើលឃើញ កញ្ញាជា តារាចម្រៀងមានទីផ្សារខ្ពស់ ចេញច្រៀងម្តងៗ ឃើញថា តម្លៃការងាររាប់សិបពាន់ដុល្លារ។

សុគន្ធនិសា ក៏ចាត់បញ្ចូលថា បានប្តីថ្នមចិត្តណាស់ដែរ។ ទៅណាមកណា ប្តីនិសាមិនហាមច្រើន អ្វីដែលមើលឃើញ ស្វាមី តារាស្រគត់ស្រគំរូបនេះ នៅតែអនុញ្ញាត ឲ្យប្រពន្ធ អុកឡុកសិល្បៈ។ លើសពីនេះតាមចិត្តនិសា ដោយព្រមទទួលឲ្យ បន្តរស់នៅស្រុកខ្មែរ បន្តការងារ ដោយពន្យារពេល រស់នៅអាមេរិកសិន ។ អ្វីដែលគេតាមដានឃើញថា និសា និងស្វាមី រកមិនទាន់បានកូនម្នាក់នៅឡើយ។

សួស វិហ្សា និងថមមី កំពូលប្តីប្រពន្ធ ពូកែកូឲ្យគេបានសើចសប្បាយ។ អ្នកទាំង២ ក៏ត្រូវបានទស្សនិកជន មើលឃើញថា ស្រឡាញ់គ្នាខ្លាំងលើសដើម។ ពិសេសថមមី តាំងពីវីហ្សា ពពោះឆ្លងទន្លេ បានកូនស្រីម្នាក់ ឃើញថា យកចិត្តទុកដាក់គិតពីប្រពន្ធណាស់។ ម្ល៉ោះហើយទើបវីហ្សាយល់ថា សំណាងបានប្តីជាអ្នកសិល្បៈ ហើយមិនចេះធ្វើ ឲ្យពិបាកចិត្ត ដឹងតែពីតាមចិត្តប្រពន្ធ៕ រក្សាសិទ្ធិដោយ៖សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម