ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ិត ស្រីពីន ចាប់ផ្តើមចេញសញ្ញា ស្នេហា ក្រោយបែកប្តី

ភ្នំពេញ ៖ អ្នកនាង អ៊ិត ស្រីពីន ដែលបានរៀបការចេញទៅ សាងជីវិតថ្មីលើដី អាមេរិកឃើញថា មានការលេចឭថា បានចែកផ្លូវរៀបការនោះយូរហើយ។ ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ អ៊ិត ស្រីពីន បានបង្ហាញតម្រុយថ្មីថា មានអ្នកត្រូវចិត្តដោយ អាចថាគូគាប់ស្អំបេះដូង។ យ៉ាងណា នេះជាការសន្និដ្ឋានក្រៅផ្លូវការ លើអតីតសមាជិកក្រុមរៃមាសនេះ តែប៉ុណ្ណោះ។

ទោះជាយ៉ាងណាមិនទាន់មានការបំភ្លឺពីអ្នកនាងអ៊ិត ស្រីពីន ផ្ទាល់រឿងរកបាន សង្សារក្មេងនោះទេព្រោះមិនអាច ទាក់ទងបាន។ ប៉ុន្ដែចំណងស្នេហាថ្មីនេះ អ្នកនាងស្រីពីន បានបើកបង្ហាញបញ្ចេញ នៅលើបណ្ដាញសង្គម ជាសាធារណៈគ្មានការលាក់លៀម នោះទេ។ ចំពោះ ភាពស្អិតល្មូតស្នេហ៍នោះដែរ មើលទៅអ្នកនាងស្រីពីន ជ្រើសផ្លូវសាងស្នេហ៍តាមបែបអឺរ៉ុបព្រោះគ្មានសញ្ញា រៀបការនោះទេតែស្រីពីន និងសង្សារចិត្ត១ថ្លើម១និងគ្នាទៅហើយ។

គួររំលឹកថា អ៊ិត ស្រីពីន បានចែកផ្លូវគ្នាជាមួយអតីតគូស្នេហ៍ ជាបុរសនៅស្រុកខ្មែរ ដោយបន្សល់ចំណងដៃកូន ៣ នាក់ (ស្រី២) ហើយនាងបានរៀបការ ជាមួយគូស្នេហ៍ថ្មីកាលពីឆ្នាំ២០០៦ ដែលជាកូនថៅកែហាង លក់មាសមួយនៅរដ្ឋមីនីសូតា សហរដ្ឋអាមេរិក តែក្នុងជំនួបតាមឆាតហ្វេសបុក កាលពីខែមុនអ្នកនាងស្រីពីន ថាបានចែកផ្លូវគ្នា ជាមួយបុរសនោះ ជាង៤ឆ្នាំហើយ ប៉ុន្ដែនាងថាមិនអាចប្រាប់ពីមូលហេតុបានទេ ព្រោះខ្លាចប៉ះពាល់ដល់កិត្តិយសទាំងសងខាង ហើយពេលនេះ នាងនៅតែបន្ដអាជីពចម្រៀង ពោលគឺឲ្យតែមានគេហៅច្រៀងនាងនឹងទៅ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម