ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទូច ស្រីល័ក្ខ និយាយរឿងស្រ្តីមេម៉ាយមួយចំនួន ដែលចាប់យកស្នេហាថ្មី

ភ្នំពេញ ៖ តារាចម្រៀងនាង ទូច ស្រីល័ក្ខ បានលើកឡើងនូវបញ្ហាមួយចំនួន ដែលបានកើតឡើងចំពោះស្ត្រីមេម៉ាយមួយចំនួន នៅពេលដែលពួកគេចាប់ផ្តើមមានស្នេហាថ្មី។ បញ្ហាដែល ទូច ស្រីល័ក្ខ លើកឡើងនោះគឺសំដៅពីពេលវេលាសម្រាប់កូនរបស់ខ្លួន នៅពេលពួកគេចាប់ផ្តើមទទួលយកស្នេហាថ្មី ដើម្បីបំពេញបំណងដែលខ្លួនចង់បាន។

ជាស្ត្រីមេម៉ាយដែលទទួលបីបាច់ថែរក្សាកូនមួយនៅក្នុងបន្ទុក ទូច ស្រីល័ក្ខ បានឲ្យដឹងថា មនុស្សស្រីមេម៉ាយមួយចំនួនតូចខ្ញុំសង្កេតឃើញថា ពេលដែរគាត់ចាប់ផ្តើមមានស្នេហាថ្មីអីដែលសំខាន់ជាងគេសម្រាប់គាត់នោះ គឺមិនមែនកូនរបស់គាត់ទេ គឺមនុស្សថ្មីដែរគាត់ទើបផ្តើមនឹងស្រឡាញ់គិតនឹងយកចិត្តទុកដាក់ជាងកូន។

នាងថា មានអ្នកខ្លះយកស្នេហាជាធំហ៊ានលេះបង់ពេលវេលា ឲ្យមនុស្សប្រុសរបស់គាត់ដោយមិនបានខ្វល់ខ្វាយ នឹងយកចិត្តទុកដាក់ផ្តល់ពេលវេលាឲ្យកូនខ្លួន សូម្បីតែបន្តិចភ្លេចថាខ្លួនមានកូនទុកគ្នា ចោលឲ្យនៅជាមួយអ្នកមើលថែរតែអី្វដែលយើង ជាម្តាយកំពុងធ្វើនោះ គឺការបំផ្លាញទឹកចិត្តរបស់កូនខ្លួន ធ្វើឲ្យគាត់មានបញ្ហាផ្លូវចិត្ត មិនមានភាពសិ្នទ្ធស្នាលជាមួយម្តាយ មិនមានភាពកក់ក្តៅពីម្តាយ។

បើយតាម ទូច ស្រីល័ក្ខ សូមម្តាយមេម៉ាយមួយចំនួនតូច កំពុងមានស្នេហាចូលគិត នឹងបែងចែកពេលវេលាឲ្យបានច្បាស់លាស់ផង កុំព្រោះតែស្រឡាញ់ជ្រុលភ្លេចខ្លួនថាមានកូន ។

គួរបញ្ជាក់ថា តារាចម្រៀងនាង ទូច ស្រីល័ក្ខ បានសម្រេចចែកផ្លូវជាមួយ នឹងអតីតស្វាមីដែលជាជនបរទេសមួយរូប បន្ទាប់ពីពួកគាត់បានរួមរស់ ជាមួយគ្នាអស់រយៈពេលប៉ុន្មានឆ្នាំ ដោយបន្សល់ទុកកូនប្រុសម្នាក់ ស្ថិតនៅក្រោមការគ្រប់គ្រង របស់នាងនាពេលបច្ចុប្បន្ននេះ។
ត្បិតរស់ជាស្ត្រីមេម៉ាយអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក៏ដោយ ប៉ុន្តែទូច ស្រីល័ក្ខ បានខិតខំធ្វើខ្លួនយ៉ាងរឹងមាំ ពោលមានការទន់ជ្រាយ និងស្ពាយទុក្ខសោកតាមខ្លួនយូរនោះឡើយ។

ក្រោយពេលនាងហាក់រំសាយអារម្មណ៍ហ្មងសៅ ក្រោយបែកស្វាមី តារារូបនេះក៏បានលេចឮថា នាងបាននឹងកំពុងបង្កើតចំណងស្នេហាថ្មី ជាមួយនឹងបុរសដែលជាគ្រូហាត់កីឡាមួយរូប ដែលនាងតែងតែទៅជាមួយរៀងរាល់ថ្ងៃ។
យ៉ាងណារហូតមកទល់នាពេលនេះ ចំណងស្នេហ៍ថ្មីរបស់នាង បានឈានដល់កម្រិតណានៅឡើយទេ ខណៈពេលស្នេហាថ្មីរបស់នាង នាពេលនេះកំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិលនៅឡើយ៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម