ភ្នំពេញ ៖ មហាជនជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលគេឃើញភរិយារបស់អតីតតារាចម្រៀងលោក លាន អាព្រីល គីនីន បានបង្ហោះសារតាមហ្វេសប៊ុក ដោយប្រើពាក្យជេរលោកយ៉ាងគ្រោកគ្រាត។

គេមិនដឹងថា ដំណើររឿងកើតចេញពីអ្វីឡើយ ប៉ុន្តែភរិយារបស់លោកគឺអ្នកនាង កែវ វល័ក្ខ បានបង្ហោះសារបែបនេះថា “អញប្រាប់ហើយ ថាជក់ថ្នាំល្មមៗបានហើយ បើជក់ខ្លាំងពេក ពេលបែក វ៉ៃតែអញនឹងកូនទេ អាកើតចេញ ពី……..”។
តាមរយៈសារដែលបានបង្ហោះនេះមានន័យថា ទំនាស់បានកើតឡើងទំនងកើតពីការប្រើហឹង្សាពីលោក អាព្រីល គីនីន មកលើក្រុមគ្រួសាររបស់ខ្លួន។
ជាការកត់សម្គាល់ករណីនេះ មិនមែនទើបតែកើតឡើងជាលើកដំបូង នៅក្នុងគ្រួសារលោក អាព្រីល គីនីន ឡើយ ពោលកន្លងមកភរិយា របស់លោកតែងតែបង្ហោះសារពីរឿងរ៉ាវកើតឡើង ដោយសារលោកបានលួចលាក់មានស្រីខាងក្រៅ។
រឿងរ៉ាវខាងលើនេះ កន្លងមកក៏បានរាដាលដល់ តារាចម្រៀងម្នាក់ផងដែរ ដោយភរិយារបស់លោក គីនីន បានចោទប្រកាន់ថា បានលួចទាក់ទងគ្នាដោយស្ងាត់។

យ៉ាងណាតារាចម្រៀងស្រីរូបនេះ ក៏បានចេញមុខបដិសេធ ដោយបានអះអាងថា ទំនាក់ទំនងរវាងនាង និងលោក អាព្រីល គីនីន បានកាត់ផ្តាច់យូរហើយ ដោយពេលនេះ ពួកនាងមិនបានទាក់ទងគ្នាតទៀតឡើយ។
គួបញ្ជាក់ថា លោក ព្រីល គីនីន បានភ្ជាប់ទំនាកទំនងស្នហ៍ រហូតក្លាយជាប្តីប្រពន្ធជាមួយអ្នកនាង កែវ វល័ក្ខ ដែលក៏ធ្លាប់ជាអ្នកសិល្បៈម្នាក់ផងដែរ។
ចំណងជាប្តីប្រពន្ធរបស់ពួកគេ រហូតមកដល់បច្ចុប្បន្ននេះ គឺទទួលបានចំណងដៃកូនប្រុសស្រីចំនួន៤នាក់ហើយ។
ចាប់តាំងពីចាប់ដៃជាប្តីប្រពន្ធមក ទាំងលោក អាព្រីល គីនីន និងនាង កែវ វល័ក្ខ បានដើរចេញទាំងស្រុងពីអាជីពសិល្បៈ ដោយលោក គីនីន បានងាកមករកការរកស៊ីវិញ រហូតបច្ចុប្បន្នលោកក៏មានឈ្មោះជាឧកញ៉ាម្នាក់ផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV












