ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះមហាជន មានការភ្ញាក់ផ្អើល ក្នុងពេលមានអ្នកសិល្បៈ និងមិត្តភក្តិមួយចំនួនបានទម្លាយពីហ្វេសប៊ុករបស់តារាចម្រៀងនាង សួស វីសា ឆាតទៅខ្ចីលុយ ខណៈពេលហ្វេសប៊ុកតារារូបនេះត្រូវបានជនខិលខូចបានHack យក។

បញ្ហានេះបានកើតឡើងទៅលើតារាហ្វេសប៊ុកអ្នកនាង កាកា ដែលកំពុងរស់នៅប្រទេសអូស្ត្រាលីផងដែរ ហើយនាងក៏បានទម្លាយឲ្យមហាជនដឹងដូចគ្នា។
យ៉ាងណា ក្រោយការទម្លាយរឿងរ៉ាវខាងលើនេះ កាកា ក៏បានទទួលការរិះគន់ពីមហាជនមួយចំនួនដែលចោទថា នាងចង់ល្បីដោយការតោងតារា។
ពាក់ព័ន្ធបញ្ហានេះ កាកា ក៏បានចេញមុខបកស្រាយតាមរយៈការបង្ហោះសារតាមហ្វេសប៊ុកថា ខ្ញុំសូមចូលរួមអបអរសាទរជាមួយនឹងប្អូនស្រីSous Visa Sous Visa ដែលបានទទួលអាខោន FaceBook របស់គាត់ត្រឡប់មកវិញ បន្ទាប់ពីមានជនHackerខិលខូចបានHack និងលួចយកអាខោនFacebookគាត់ បានសម្រេចកាលពីពេលព្រឹកម្សិលមិញនេះ ជនខិលខូចម្នាក់នេះបានប្រើអាខោនFacebook ដែលមានសញ្ញា blue verify របស់ប្អូនស្រី សួស វីសា ដើរឆាតទៅមិត្តភក្កិក្នុងគោលបំណង បោកយកប្រាក់ ដោយបាន ព្យាយាមបន្លំឆាតទៅខ្ចីលុយធ្វើជាសមីខ្លួនម្ចាស់អាខោន។
នាងបញ្ជាក់ថា សម្រាប់អ្នកដែលគាត់បានយល់ច្រឡំមកលើនាងខ្ញុំ នាងខ្ញុំមិនប្រកាន់ខឹងនឹងពួកគាត់ទេ ព្រោះឥឡូវតាមរយៈ សមីខ្លួនគេផ្ទាល់បានបញ្ជាក់ហើយថា អាខោនរបស់គាត់ពិតជាត្រូវជនអនាមិកលួចហេកយកទៅមែន។

នាងថា នៅពេលព្រឹកម្សិលមិញពេលដែលខ្ញុំបានផុសហើយក៏បានសម្រេចចិត្តលុបវិញនោះគឺដោយសារតែ ពេលមានរឿងពីដំបូងគឺខ្ញុំគិតភ្លាមធ្វើភ្លាម ដោយសារតែមិនចង់អោយជនខិលខូចនោះបោកនាក់ណាបានសម្រេច តែដល់ពេលខ្ញុំបានព្យាយាម ទាក់ទងទៅខាងសមីខ្លួននឹងរកមិត្តនៅក្នុងរង្វង់សិល្បៈ ដើម្បីឲ្យជួយទាក់ទងទៅប្អូនជំនួសខ្ញុំ មិនមានអ្នកណាដែលមានលេខទូរសព្ទរបស់គាត់សោះ។
ដោយសារតែខ្ញុំខ្លាចប៉ះពាល់ដល់កិត្តិយសរបស់ស្វាមីភរិយាគាត់ទាំងពីរ ហើយពេលខ្លះខ្ញុំខ្លាចប្រវត្តិដូចមុន ធ្វើគុណបានទោសទៅវិញព្រោះតែមានការយល់ច្រឡំអីឡាក់និងឡាក់ ព្រោះពេលខ្លះអាចនិយាយបានថា អាខោនអ្នកសិល្បៈមួយចំនួនដែលខ្ញុំមានអាចមិនមែនជាសមីខ្លួនផ្ទាល់។
ថ្វីត្បិតតែខ្ញុំធ្លាប់ឆាតជាមួយប្អូនលេងនៅក្នុងអាខោននេះមែន ប៉ុន្តែពេលខ្លះរឿងអីក៏អាចកើតឡើងបានគិតទៅគួរឲ្យខ្លាចដែរ ហើយមនុស្សខ្ញុំមិនចង់ធ្វើអ្វីប៉ះពារដល់ កិត្តិយសអ្នកណាជាពិសេសអ្នកស្គាល់គ្នាតែម្ដង។
នាងថា អ្នកខ្លះខំមែនមិនសមរម្យចោទខ្ញុំថាប្រឌិតរឿងមិនសមយកមកតោងល្បី អ្នកខ្លះទៀតថារឿងអីត្រូវមកខ្ចីលុយ ខ្ញុំបើខ្ញុំក្ររហាមហ្នឹងមានការសើចឡកឡឺយ ខ្ញុំមិនប្រកាន់ខឹងនឹងពួកគាត់ទេ គ្រាន់តែខ្ញុំកំពុងតែឈឺហើយមិនចង់ មើលពាក្យអវិជ្ជមានរបស់មនុស្សដែលនិយាយមិនបានប្រើខួរក្បាលមួយចំនួន ព្រោះខ្ញុំដឹងខ្លួនឯងច្បាស់ថាខ្ញុំជាអ្នកណាស្ថិតនៅត្រង់កន្លែងណា ហើយសមត្ថភាពផ្ទាល់ខ្លួនខ្ញុំមានអ្វីខ្លះដែលអាចឱ្យខ្លួនឯងរស់ស្រួលល្មមមានក្តីសុខ ហូបឆ្អែតរស់ស្រួលដូចសព្វថ្ងៃនេះ !។
ជូនពរប្អូនស្រីនិងស្វាមីរួមទាំងជនរួមជាតិទាំងអស់គ្នា ជួបតែសុខភាពល្អសំណាងល្អគ្រប់ក្រុមគ្រួសារសូមអរគុណ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV





