ភ្នំពេញ ៖ អតីតតារាចម្រៀង និងជាម្ចាស់បទ មានតែអូនលោក សែម សង្វាត បានទទួលមរណភាព នៅរាត្រីថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ នេះ ដោយសារជំងឺប្រចាំកាយ ដោយបន្សល់ទុកកូន៣នាក់។
បើតាមការប្រកាសរបស់លោក អ៊ឹម ជីវ៉ា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុកថា RIP តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុំពូមីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី ៣០រំលងចូលថ្ងៃទី១តុលា លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត បានទទួលមរណភាពនៅវេលាម៉ោង១២និង១០នាទី ដោយជំងឺប្រចាំកាយ ។
ដំណឹងដ៏អកុសល្យនេះ បានធ្វើមហាជន ជាពិសេសទស្សនិកដែលធ្លាប់គាំទ្របទចម្រៀង របស់លោក នាពេលកន្លងមក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង។

គួបញ្ជាកថា លោក សែម សង្វាត គឺជាអតីតតារាចម្រៀងរួមជំនាន់ជាមួយ នឹងអ្នកនាង ឱក សុគន្ធកញ្ញា យក់ ឋិតរដ្ឋា និងលោក ឃុំ ប៊ុណ្ណាដែតជាដើម។ល។
ក្រោយបាត់វត្តមានពីសិល្បៈអស់ជាច្រើន លោកក៏បានបង្ហាញវត្តជាថ្មីឡើងវិញ បានប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ ជាមួយនឹងរាងកាយស្គមស្គាំង រួមរិតដោយជំងឺក្រពះនិងពោះវៀន។
ជាអកុលស្យដោយសារជំងឺកាន់តែធ្ងន់ធ្ងរលោក សែម សង្វាត ក៏បានទទួលមរណភាពនាពេលនេះតែម្តង៕ រក្សាសិទ្ធិដោយ ៖ សំណាង SV




