ភ្នំពេញ ៖ មាស សុខសោភា បានសម្រេចយក ដួង វីរៈសិទ្ធ ជាដៃគូចម្រៀង ប្រចាំផលិតកម្មរាម ព្រោះយល់ថា វីរៈសិទ្ធិ មានជំនាញសិល្បៈច្រើន ដូចជាច្រៀង បានគ្រប់ទម្រង់ និងចេះនិពន្ធចម្រៀង។ ប៉ុន្តែរយៈពេលប្រមាណជិត៨ខែ ក្រោយពេលចូលទៅ រាម សោភា ហាក់ទ្រឹងចម្រៀង ខណៈនាងបែរទៅបំបុកការងារ លក់ផលិតផលជាមួយថៅកែស្រីទៅវិញ។

បើក្រឡេកទៅមើលពីមុនសោភា និងខេម ជាដៃគូចម្រៀង ដែលមានការពេញចិត្តច្រើនពីសំណាក់មិត្តអ្នកស្តាប់ និងអ្នកគាំទ្រ ។ កាលនោះអ្នកទាំង២ផ្ទុះបទចម្រៀងបន្តបន្ទាប់ នៅក្នុងផលិតកម្មថោន។ ប៉ុន្តែក្រោយពីបំបែកគ្នាទៅរកផលិតកម្មផ្សេងៗ មកឃើញថា តារាទាំង២ហាក់ទ្រឹងដូចគ្នាម្នាក់ៗ ហាក់មិនសូវបំបុកបទឲ្យចាក់ដោតដូចមុន គិតពីរឿងផ្សេងមិនសូវ ងាកមកសិល្បៈឡើយ។
មាស សុខសោភា ឈជើងនៅរាម ជាង៧ខែមកហើយដែលតំណាក់កាលដំបូង នាងកុងត្រាជាមួយផលិតកម្មថ្មីនេះ ក្នុងរយៈពេលតែ១ឆ្នាំទេ តែគេជឿរថារាម នឹងបន្លាយចំនួនកុងត្រាថ្មីដើម្បីចងជើងសោភា ឲ្យបន្ដនៅរកស៊ីលក់ ផលិតផលជាមួយថៅកែស្រីជាបន្ដទៀតជាមិន ខាន។ ការទៅដល់រាម នេះសុខសោភា មានដៃគូចម្រៀងប្រុសតែម្នាក់គត់នោះគឺលោកដួង វីរៈ សិទ្ធ អតីតតារាហង្សមាសហើយច្បាស់ណាស់ថាដោយសារតែសោភា ល្បីល្បាញដល់កំពូល ជាច្រើនឆ្នាំមកហើយទើប គេសន្និដ្ឋានថាអតីតតារាថោន រូបនេះនឹងយោងលោកវីរៈសិទ្ធ ឲ្យស្ទុះទៅមុខតាមរយៈការក្លាយទៅជាដៃគូនិងគ្នានេះ។ ប៉ុន្ដែសំណួរ ថាសុខសោភា នឹងធ្វើឲ្យវីរៈ សិទ្ធ ឡើងដល់កំពូលបានឬយ៉ាងណានោះអ្នក ជំនាញសិល្បៈមិនហ៊ានអះ អាងច្បាស់ៗថា អាចទៅរួច នោះទេព្រោះអាស្រ័យទៅលើការផលិតបទចម្រៀងរបស់រាម។ ទោះជា យ៉ាងណាទស្សនិកជនរងចាំ មើលថា ក្រោយសុខសោភា ក្លាយទៅជាដៃគូចម្រៀងជាមួយវីរៈសិទ្ធ នោះនាងជោគ ជ័យដូចកាលចាប់ដៃជាមួយ លោកខេម នៅថោនដែរឬយ៉ាងណា?៕ រក្សាសិទ្ធិដោយ ៖ សំណាងSV











