ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អស់ទាស់! ហ្វា ហ្វា បញ្ចេញឈុតស៊ិចស៊ីមើលទៅទាក់ទាញ

ភ្នំពេញ ៖ តារាសម្តែងនាង ហ្វាហ្វា បានធ្វើមហាជន ជាពិសេសបណ្តាអ្នកលេងហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់តារារូបនេះបានបញ្ចេញរូបភាពក្នុងភាពស៊ិចស៊ីមើលទៅទាក់ទាញខ្លាំង។
ចាត់ទុកជាលើកដំបូងហើយដែលតារារូបនេះហ៊ានបញ្ចេរូបភាពស៊ិចស៊ីខ្លាំងបែបសិល្បៈតាមបណ្តាញសង្គមហ្វេសប៊ុក បន្ទាប់ពីនាងបាននឹងកំពុងកសាងកេរ្តិ៍ឈ្មោះនៅក្នុងវិថីសិល្បៈ។

ក្នុងរូបភាពសិល្បៈដែលគ្រងសម្លៀកបំពាក់ស្ទើរបញ្ចេញដើមទ្រូវមកក្រៅ ហ្វាហា្វ បានធ្វើហាជន ជាពិសេសបុរសៗ បានដកកចំហរមាត់ សម្លឹងមិនដាក់ភ្នែក។
ជាមួយនឹងរូបសម្រស់ដ៏ស្រស់ស្អាត បន្ថែមការបញ្ចេញសាច់សម៉ត់រលោងនាពេលនេះ ហ្វាហ្វា បានទទួលការលើកសសើរពីរូបសម្រស់យ៉ាងស្រស់សោភារបស់នាង។

កន្លងមកតាររូបនេះតែងតែបញ្ចេញរូបភាពស្រស់ស្អាតគ្រប់ទម្រង់ ខណៈពេលនាងបានថតបង្ហាញម៉ូតផ្សព្វផ្សាយពីសម្លៀកថ្មីឲ្យហាងនានា។ ប៉ុន្តែលើកនេះប្លែកខុសពីធម្មតា ដោយសារនាងហ៊ានថតឈុតយ៉ាងស៊ិចស៊ីចំហរដើមទ្រូង ដោយមិនក្រែងភ្នែកមហាជន។
យ៉ាងណា នោះគឺជារូបភាពសិល្បៈ ដែលកន្លងមកក៏មានតារាមួយចំនួនទៀតក៏បានដូចគ្នាផងដែរ។

ហ្វាហ្វាជាតារាជើងថ្មីមួយ តែបច្ចុប្បន្ននាងកំពុងមានទីផ្សារការងារសិល្បៈខ្ពស់មិនចាញ់តារាជើងចាស់ឡើយ ដោយនាងបានបង្ហាញវត្តមានសម្តែង និងឈុតចម្រៀងស្ទើរមិនដាច់សូរ។
កសាងកេរ្តិ៍ឈ្មោះក្នុងសិល្បះប៉ុន្មានឆ្នាំមកនេះ ហ្វាហ្វា ហាក់មិនទាន់លេចឮមានគូស្នេហ៍ជាមួយអ្នកណា ក្រៅពីធ្លាប់មានទំនាក់ទំនងជាមួយតារាចម្រៀងនាយ ចឺម នាពេលកន្លងមក៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម