ភ្នំពេញ ៖ អ្នកនាង ស្រី ស្រីពេជ្រ ដែលជាតារាសម្តែង និងជាតារាបង្ហាញម៉ូដ បានបោះបង់ការងារសិល្បៈ ចេញទៅរស់នៅអាមេរិកតាមប្តី។ ពេលចេញទៅនៅប្រទេសគេនោះ ជាការសោកស្តាយដែលសិល្បៈកំពុងឡើង បែរជាបង្ខំចិត្តបោះបង់ ដើម្បីអនាគតគ្រួសារថ្មីលើ ទឹកដីដ៏ជឿនលឿនមួយនេះ។

អ្នកនាង ស្រី ស្រីពេជ្រ បានបង្ហោះសារអារម្មណ៍ព្រួយចិត្ត និងបុកពោះ គ្រាលោកឪពុក អ្នកនាងធ្វើទុក្ខដោយជំងឺមួយចំនួន ហើយអ្នកនាងជាកូននៅឆ្ងាយមិនអាចមកទាន់។ អ្នកនាងធ្លាប់ចិញ្ចឹមចិត្តប្រាប់លោកឪពុកហើយថា និងមកយកឪពុក ទៅដើរលេងអាមេរិក ឬអាចទៅនៅទីនោះតែម្តង ដើម្បីបានជុំកូនជុំចៅ សាងសុភមង្គល ព្រោះឪពុកក៏ជរា ខណៈអ្នកនាងអត់ម្តាយច្រើនឆ្នាំ។ ម្ល៉ោះហើយពេលឭដំណឹងនេះ ភ្លាមស្រីពេជ្រ ហាកមិនស្ងប់ចិត្តនោះទេ ដោយសាររាល់ថ្ងៃ កំពុងតែបែបន់ឆាប់ដល់ឆ្នាំក្រោយ២០២២ មកដល់នឹងបានជួបឪពុក ពេលនេះនាងពិតជាអន្ទៈសារបំផុត។
អ្នកនាង ស្រី ស្រីពេជ្រ មុនក្លាយជាតារាសម្តែង បានធ្លាប់ជាតារាបង្ហាញម៉ូដ ប្រចាំក្រុមលោក គួច ខេវិន ហើយក៏វិវត្តន៍ជាគ្រូបង្ហាត់ដើរម៉ូដ។ អ្នកនាង បានក្លាយជា អ្នកសម្តែងកាលពី៤ឬ៥ឆ្នាំមុន ជាតួអង្គជំទាវ ឬម្តាយឋានៈខ្ពស់។ ចូលសម្តែងបាន មួយរយៈក៏មានទីផ្សារថតភាពយន្ត ហូរហែរបានជាច្រើនភាគទាំងដុំក៏ឃើញមាន។ មួយប្រាវក៏លេចធ្លោហើយ ក៏មានវាសនាជួបស្នេហាឆ្លងដែន ហើយក៏បានឯកសារចេញទៅដីថ្មីមកទល់ពេលនេះ។ ម្នាក់ៗជាមិត្តភក្តិនាង បានបែបន់ឲ្យ ឪពុកនាងបានជាសះស្បើយ ដើម្បីត្រៀមខ្លួនមកជួបកូននៅអាមេរិក៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

















