ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សេង សូណា ទទួលបានជំនួយពីសប្បុរសជន ក្រោយសម្រាកនៅមន្ទីរពេទ្យ គ្មានមួយសេន

ភ្នំពេញ ៖ ក្រោយប្រកូកប្រកាស ពេលដុនដាម ទាំងឈឺ និងឆ្លងកូវីដ ធ្វើអោយ កញ្ញាសេង សូណា មានការចាប់អារម្មណ៍ ក្រោយពេលចុងក្រោយនេះ ជីវិតធ្លាក់ដល់ចំនុចសូន្យ រកប្រាក់ចាយមិនបាន ដាច់ចិត្តសុំជំនួយ។ ដោយមើលឃើញ ពីចំនុចលំបាក ក្រោមការដង្ហើយហៅរក ការជួយ របស់សេង សូណា ទើបពេលនេះ មានអ្នកផ្តល់ជាថវិកាខ្លះហើយ ឲ្យនាងទុកចាត់ការ អ្វីដែលមានចំពោះមុខនិងប្រឈមទៀត។

សេង សូណា បានថ្លែងការអរគុណ ដល់សប្បុរសជន បានផ្ញើថវិកា ជួយឲ្យនាង មានពន្លឺខ្លះគ្រាកំពុងសម្រាកព្យាបាលកូវីដ។ ក្នុងសូណា អរគុណដល់ សមាគមសិល្បៈ ដែលបានផ្តល់ជូននាង២០០ដុល្លារ តារយៈលោកហេង ឡុង។ ថវិកានេះ ជាការផ្តល់របស់សម្តេចតេជោ និងលោកជំទាវឲ្យសមាគម ទុករាល់ឆ្នាំដើម្បីបានដោះទុក្ខលំបាកដល់សិល្បករខ្វះខាត។ តារារូបនេះ អរគុណដល់សប្បុរសជនខ្លះទៀត បានផ្ញើជាថវិកា ខ្លះមានទាំង១ដុល្លារ ២ដុល្លារក៍ឃើញពិតជាទឹកចិត្តណាស់ គ្រាកំពុងអត់។លើសពីនេះ មាន កញ្ញា ទេព ស្រីម៉ុច កញ្ញា សួង សុខារ៉ានីត និងលោកវិច ទ័រផងដែរ បានចែករំលែក មកនាងដោយនាងសន្យាថាយកថវិកា ទាំងនេះមកព្យាបាលខ្លួនឲ្យបានជាសះស្បើយ។

បន្ទាប់ពីឆ្លងកូវីដ-១៩និងចូលសម្រាកព្យាបាលបាន១៨ថ្ងៃតារាស្រី សេង សូណាបានបញ្ជាក់ថា អាការ:ជំងឺរបស់នាងនៅមិនទាន់ធូរស្រាល វិលរកសភាពដើមវិញទេ។ ទន្ទឹមនាងក៏បានសំពះបន់ស្រន់ដល់ព្រះសុំជួយឃុំគ្រង ឲ្យនាងឆាប់ជាសះស្បើយពីកូវីដ-១៩ផងដែរ។ សេង សូណា ក៏បានអំពាវនាវសុំជំនួយ ពីសប្បុរសជនផងដែរ។ ជាមួយគ្នានោះតារាសិចស៊ីសម្បូសាច់ដើមទ្រូង សេង សូណា ក៏បានបញ្ជាក់ដែរថា ក្រៅតែឆ្លងជំងឺកូវីដ -១៩នាងក៏មានជំងឺប្រចាំកាយដូចជា, លើសឈាម ទឹកនោមប្រៃ ខ្សោយបេះដូង និងឡើងខ្លាញ់ ឡើងអាស៊ីតជាដើម៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម