ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ិត លក្ខិណា ឡើងកូដជាថ្មីក្លាយជាគ្រូបង្ហាត់ របៀបដើរម៉ូដបែបបវរកញ្ញា

ភ្នំពេញ ៖ គ្រប់គ្នាបានដឹងហើយថា កញ្ញាអ៊ិន លក្ខិណា ជាបេក្ខភាព1st Run នៃការប្រកួតMiss Grand Cambodia 2021 ប៊ិះបានមកុដ។ នាងមានជីវិតតស៊ូ ជាមួយវិស័យបវរកញ្ញា ណាស់ប្រឡងមិនតិចដងនោះទេ។ នៅទីបំផុត លក្ខិណា បានធ្វើឲ្យមានការ ចាប់អារម្មណ៍ច្រើន ក្នុងវេទិកា Miss Grand ខុសប្លែកពីមុនដែលនាងប្រឡូក។

មើលឃើញពីភាពឆ្លាតវៃ អ្នកគ្រប់គ្រងកម្មវិធីបាន សម្រេចជ្រើសរើស បវរកញ្ញា លំដាប់រងទៅ១ និងជាបវរកញ្ញាផ្នែក Miss Supranational Cambodia 2021 ផងនោះ នឹងចូលខ្លួនដុះខាត់ សិស្សប្អូនឲ្យកាន់តែមានទុនក្នុងការជឿជាក់ដើរ បង្ហាញរាង សម្តែងលើឆាក ឲ្យសមសួន ទាក់ភ្នែក គណៈកម្មាការ និងទស្សនិកជន។ ស្រីស្អាតរូបនេះ មានទស្សនៈផ្ទាល់ខ្លួនថា បញ្ឈប់ការរើស អើងពណ៌សម្បុរពិសេសនារីស្បែកខ្មៅ ។ បញ្ចប់ការម៉ាក់ងាយ ស្ត្រីទន់ខ្សោយ ព្រោះស្ត្រីឥឡូវ ទាន់សម័យ យល់ដឹង មានចំណេះ មានសមត្ថភាព ទេពកោសល្យមិនចាញ់បុរស ហើយសង្គមទទួលស្គាល់នាពេលសព្វថ្ងៃ។

តាមការប្រកាស របស់ស្ថាប័ន Miss Grand Cambodia 2021 លំដាប់រងទី01 ( អ៊ិន លកិ្ខណា ) បានក្លាយជាគ្រូបង្វឹកសម្រាប់ Miss Teen International Cambodia Top 25 រយៈពេលមួយខែកន្លះចាប់ពីថ្ងៃទី15/12/2021 រហូតដល់ថ្ងៃផ្ដាច់ព្រ័ត្រ30/01/2022។ នេះដោយសារតែការខិតខំប្រឹងប្រែង ហើយក៏ជាលើកទីមួយរបស់នាង ដែលបានបញ្ចញសមត្ថភាព ក្នុងការធ្វើជាគ្រូបង្វឹកបង្ហាត់ ក្នុងការការប្រកួតប្រជែងបវរកញ្ញាយុវវ័យអន្តរជាតិកម្ពុជាមួយនេះ ។
អបអរសាទរចំពោះការងាររបស់គាត់ ហើយសូមជូនពរទទួលបានជោគជ័យ ហើយនេះនេះជាលើកដំបូងរបស់ប្រទេសកម្ពុជា ដែលមានបវរកញ្ញាធ្វើជាគ្រូបង្វឹកក្នុងកម្មវិធីលំដាប់អន្តរជាតិ។ យើងរំពឹងថា នាងមិនធ្វើអស់សង្ឃឹម នឹងយកឲ្យអស់សម្ថភាពធ្វើជាគ្រូបង្វឹកឲ្យបានល្អបំផុត !៕ រក្សាសិទ្ធិដោយ ៖ ឧត្តម​

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>