ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កែវ សុបញ្ញា ទទួលកាដូរថយន្តថ្មីមួយគ្រឿង ពីអនាគតស្វាមី

ភ្នំពេញ ៖ តារាចម្រៀងនាង កែវ សុបញ្ញា បានទទួលកាដូនូវរថយន្តថ្មី និងទំនើបមួយគ្រឿងពីអនាគតស្វាមី មុនបំណាញ់ឆ្នាំ។
រថយន្តដែលតារារូបនេះទទួល គឺជាប្រភេទរថយន្តទំនើបម៉ាកMaxus D60 ដែលមានតម្លៃម៉ឺនៗដុល្លារ។

ជាមួយនឹងការបង្ហាញនូវរថយន្តថ្មីនេះ កែវ សុបញ្ញា បានភ្ជាប់ជាមួយនឹងសារថា ថ្ងៃចន្ទដើមទ្រព្យស្វាគមន៍សមាជិកថ្មី ស្មានថាគេនិយាយលេង គេធ្វើមែនទែន អគុណការដូដាច់ឆ្នាំ សម្រាប់អូន ចឹងតាបានចេះតែបាត់ប្រាក់ខែអែងខំតារករឿងThx for Everything my love
Love u MaxusD60 ។

ជាការកត់សម្គាល់ពីមួយថ្ងៃទៅមួយថ្ងៃ កែវ សុបញ្ញា និងគូដណ្តឹងកាន់តែបង្ហាញនូវភាពផ្អែមល្ហែម បន្ទាប់ពីអ្នកទាំងពីរ បានភ្ជាប់ពាក្យប្រមាណជា៤ខែមកនេះ។

ក្រោយពីភ្ជាប់ពាក្យហើយ កែវ សុបញ្ញា ហាក់មិនបានសម្ងំក្នុងផ្ទះបន្ទំសាច់ ត្រៀមធ្វើកូនប្រមុំចូលរោងការនាពេលខាងមុខនោះឡើយ ពោលនាងនៅតែបង្ហាញមុខច្រៀង ជាបន្តបន្ទាប់តាមឆាកតន្ត្រីនានាដដែល។

យ៉ាងណាគេរំពឹងថា កែវ សុបញ្ញា នឹងមិនបោះបង់ចោលអាជីពចម្រៀងរបស់ខ្លួនឡើយ បើទោះបីជានាងត្រូវរៀបការមានស្វាមីក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>