ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឈីន រតនៈ មានឱកាសថតភាពយន្ត ជាលើកដំបូង

ភ្នំពេញ ៖ កញ្ញា ឈីន រតនៈ ត្រូវបានផលិតកម្មហង្សមាស ផ្តល់ឱកាសថតភាពយន្តជាលើកដំបូង បន្ទាប់ពីតារារូបនេះ ក្លាយជាតារាចម្រៀងដ៏លេចធ្លោមួយដួងនៅក្នុងផលិតកម្មហង្សមាស។

ខ្សែភាពយន្តដែល ឈីន រតនៈ សម្តែងនាពេលនេះគឺជារឿងខ្នាតខ្លីរបស់ ផលិតកម្មរស្មី ហង្ស មាស ជាមួយតួឯកប្រុសលោក នភាល័យ និងដឹកនាំ សម្ដែងដោយលោកEco Vaksong។
ជាមួយនឹងឱកាសថតភាពយន្តលើកដំបូងនាពេលនេះ ឈីន រតនៈ បានបង្ហាញអារម្មណ៍ថា អារម្មណ៍ពិតរបស់ខ្ញុំដំបូង គ្រាន់តែលឺថានាងខ្ញុំត្រូវបានជ្រើសរើសឲ្យថតក្នុងរឿង ខ្ញុំពិតជារំភើបចិត្តខ្លាំងណាស់ ប៉ុន្តែខ្ញុំក៏មានអារម្មណ៍ថារុញរាបន្តិចដែរ ព្រោះគិតថាខ្លួនឯងមិនស្អាត មិនខ្ពស់ ខ្លាចមិនសាកសម ហើយរឿងដំបូងទៀត មិនដឹងថាទៅរួចឫអត់ ។

នាងបញ្ជាក់ថា នេះជាបទពិសោទថ្មីរបស់នាងខ្ញុំ នាងខ្ញុំពិតជាអរគុណខ្លាំងណាស់ដល់បងប្រុស Eco Vak Song Newដែលបានជ្រើសរើសនាងខ្ញុំ នៅក្នុងខ្សែភាពយន្តរឿងថ្មីនេះ។

អរគុណខ្លាំងណាស់បងប្រុសដែលផ្តល់ឧកាសសម្រាប់ប្អូន និយាយកាពិតនាងខ្ញុំមិនដែលនឹកស្មានដល់ទេថាខ្ញុំនិងអាចនិងទទួលបានឧកាសនេះ នាងខ្ញុំនិងខិតខំប្រឹងប្រែងឲ្យអស់ពីសម្ថភាព អ្វីដែលនាងខ្ញុំនិងfan ក៏ដូចជាពុកម៉ែបងប្អូនទន្ទឹងរងចាំបានមកដល់ហើយនាងថា គ្មានពាក្យថាមិនអាចប្រសិនបើអ្នកចង់ធ្វើវាឲ្យចេញពីក្តីស្រឡាញ់និងការតស៊ូ។

គួរបញ្ជាក់ថា បន្ទាប់ពីក្លាយជាតារាចម្រៀងកុងត្រានៅក្នុងផលិតកម្មហង្សមាសនោះមក ឈីន រតនៈ ត្រូវបានផលិតកម្មមួយនេះលើកស្ទួយយ៉ាងខ្លាំង ដួចតារាជើងថ្មីមួយចំនួនទៀតផងដែរ។

តាមរយះទឹកដមសំនៀងយ៉ាងក្រអួនក្រអៅ ឈីន រតនៈ ត្រូវបានផលិតកម្មហង្សមាស ផ្តល់នូវបទចម្រៀងថ្មីៗ ជាមួយនឹងការឡើងឆាកតន្ត្រី ជាបន្តបន្ទាប់ស្ទើរមិនដាច់សូរ។

កត្តាបែបនេះបានធ្វើ ឈីន រតនៈ កាន់តែមានភាពលេចធ្លោមួយប្រចាំផលិតកម្មហង្សមាស ខណៈពេលការផ្តល់ឱកាសសម្តែងភាពយន្តជាលើកដំបូង នាពេលក៏រិតតែធ្វើឲ្យនាងកាន់តែលេចមុខមាត់ថ្មីមួយបន្ថែមទៀត៕ រក្សាសិទ្ធិដោយ ៖ សំណាងSV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>