ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នេហាកាន់តែចាស់ទុំ ព្រាប សុវត្ថិ ឧស្សាហ៍ជូនពាក្យ ស្រឡាញ់ដាក់ភរិយា

ភ្នំពេញ ៖ លោក ព្រាប សុវត្ថិ ឧស្សាហ៍បង្ហាញនូវភាព ល្អូលល្អិនដាក់ប្រពន្ធណាស់មួយរយៈ ចុងក្រោយនេះ។ លោកបានធ្វើឲ្យគូស្នេហ៍វ័យក្មេងខ្លះច្រណែន តែម្តងនៅពេលឃើញរូបភាពស្វីតៗ ដាក់គ្នាបង្ហោះឲ្យហ្វេនៗបានឃើញ។ ជីវិតចាស់ទុំស្នេហ៍រាប់ឆ្នាំ គ្មានអ្វីដែល បំបែកបាន ហើយតារាលំដាប់ព្រាប សុវត្ថិ ឧស្សាហ៍ បោះពាក្យស្រឡាញ់ប្រពន្ធជានិច្ខ ហាក់ជាកម្លាំងចិត្តមួយទៀត។

សាងស្នេហ៍ជាមួយភរិយា មិនតិចឆ្នាំលោក ព្រាប សុវត្ថិ មានអនុស្សាវរីយ៍ច្រើន តាមមកជាមួយទាំងរូបលោក និងភរិយា។ បែបនេះហើយទោះក្នុងកាលៈទេសៈណា ក៏លោកព្រាប សុវត្ថិមិនអាចបំភ្លេចឡើយ ។ លោកថែមទាំងជួយបន្ថែមល្បឿន ដោយប្រើពាក្យស្រឡាញ់ពេញបេះដូងទៅកាន់ ម្ចាស់ចិត្ត ដើម្បីបន្ថែមភាពកក់ក្តៅ។

កំពូលតារាចម្រៀងព្រាប សុវត្ថិ បានធ្វើឲ្យភរិយារបស់លោកអ្នកស្រីឡុង ស្រីមុំ រំភើប ចិន្ដា យ៉ាងខ្លាំងព្រោះតែនៅ ថ្ងៃប្រារព្ធ ខួបកំណើតគម្រប់វ័យ៤១ឆ្នាំកាលពី ថ្ងៃទី១២ខែធ្នូឆ្នាំ ២០ ២១ នោះលោកស្នាយ និយាយ ទៅកាន់ប្រពន្ធថាថា ស្រឡាញ់ អ្នកនាងស្រីមុំ មិនមែន ១ថ្ងៃ,១ឆ្នាំ ,១០ឆ្នាំ នោះ ទេ តែគឺស្រឡាញ់ អូនជារៀងរហូតឬអស់១ជីវិតតែម្ដង។ យ៉ាងណានេះ មិនមែន ជាលើកទី១នោះទេដែលលោកព្រាប សុវត្ថិ តែងតែផ្ដល់ស្នាមញញឹមទៅឲ្យភរិយានោះពោល ទាំងកាយវិការនិងសកម្មភាព គឺតារា Galaxyរូបនេះតែងតែធ្វើឲ្យភរិយា របស់លោកមានស្នាម ញញឹមជានិច្ច ព្រោះតែការជោគជ័យ របស់លោកក្នុងអាជីពចម្រៀង រយៈពេលជាង២៣ឆ្នាំ មកនេះក៏មួយផ្នែកដោយសារ តែលោក មានភរិយានៅក្រោយខ្នង”សំណាបយោងដី ស្រី យោងបុរស”។

ព្រាប សុវត្ថិ បានរៀបការជាមួយអ្នកស្រីឡុង ស្រីមុំ កាលពីឆ្នាំ១៩៩៧ ដែលចំណងស្នេហារយៈ ពេលជាង២៤ឆ្នាំនេះអ្នកទាំង ២ទទួលបានចំណងដៃ កូនសុទ្ធតែប្រុសដល់ទៅ ៣ នាក់ គឺកូនទី១ឈ្មោះ សុវត្ថិ មុនីវណ្ណ,កូនទី២ឈ្មោះសុវត្ថិ មុនីនាគ និងកូនទី៣ ឈ្មោះសុវត្ថិ សិរីវុឌ្ឍ ហើយព្រាប សុវត្ថិ ហៅកូនឈ្មោះសិរីវុឌ្ឍ ថាជាកូនពៅៗ ពោលគឺលោកគ្មានផែនការតាមយកកូនស្រី នោះទេ។ លោកព្រាប សុវត្ថិ អំឡុងពេលដែលច្រៀង នៅហង្សមាស នោះលោកក៏ធ្លាប់សម្ដែង MV ជាមួយភរិយា របស់លោកផងដែរ ហើយរាល់ការច្រៀងសម្ដែង របស់លោកគឺតែងតែមានភរិយាជាអ្នករៀប ចំសម្លៀកបំពាក់និងម៉ូដសក់ឲ្យជានិច្ច ពោលគឺប្រពន្ធប្រៀបបានជំនួយការរបស់លោក ផ្ទាល់តែម្ដង។ អ្វីដែលមហាជនកោតសរសើរនោះព្រាប សុវត្ថិ តាំងពីចាប់ដៃអ្នកស្រីមុំ ជាង ២ទសវត្សន៍មកនេះលោកមិនដែលមានបញ្ហាវិវាទ ក្នុងគ្រួសារម្ដងណាឡើយ ខណៈដែលភរិយាលោកមានទំនុកចិត្តខ្ពស់ ចំពោះប្ដីបើ ទោះជាព្រាប សុវត្ថិ មាននារីទាំងក្នុងនិងក្រៅស្រុកតាមស្នេហ៍ប៉ុន្ដែព្រាប សុវត្ថិ មិនចាប់អារម្មណ៍ លើស្រីផ្សេងនោះទេ ហើយពេលនេះលោកបានប្រកាសថ្ងៃ ខួបប្រពន្ធថាស្រឡាញ់អ្នកនាងស្រីមុំ តែម្នាក់គត់ជារៀងរហូតតទៅ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>