ភ្នំពេញ ៖ កាលពីប៉ុន្មានឆ្នាំមុន ចាន់ កែវនិមល និង លោកជា វិបុល អ្នកណាក៍ថា ដៃគូផ្តោះផ្តងប្រកបដោយ វោហារសង់តង់គ្នាល្អ។ លើសពីនេះ មើលឃើញពីតម្លៃការងារ ស៊ីសង្វាក់គ្នាល្អ ទើបខាងហង្សមាស លើកតារាទាំង២ អោយកាន់កម្មវិធីធំៗ ដូចជា ប្រឡងចម្រៀងជាដើម។ ក្រៅពីនោះកម្មវិធីប្រគំតន្ត្រីធំៗ តាមខេត្តក៏ ជា វិបុល និង និមល ឆក់បាន ជាតួឯកមិនព្រួយការអស់តំណែង។ ប៉ុន្តែចុងក្រោយនេះ ក្រោយផ្ទុះរឿងប្រច័ណ្ឌគ្នា រវាងលោក វិបុល និងគង់ សុជាតិ លោកនិងនិមល ក៏អស់ឱកាសបានការងារធ្វើជុំគ្នា ខណៈនិមលដូរដៃគូជាមួយ អ្នកថ្មីវិញ។

អ្នកនាងចាន់ កែវនិមល បានវិលត្រឡប់មកចាប់អាជីពពិធីការិនីជាង២ខែវិញហើយ ក្រោយពីបានបណ្ដើរ ប្ដីនិង ដឹក ដៃកូនស្រីទៅទៅកម្សាន្ដនៅរដ្ឋម៉ាសាឈូសេត ទីក្រុងឡូវែល៍ សហរដ្ឋអាមេរិក អស់រយៈពេលជាង ២ខែ នៅថ្ងៃ ខួប កំណើត គម្រប់វ័យ ៣៥ឆ្នាំរបស់នាងកាល ពីថ្ងៃទី១០ខែមិថុនាឆ្នាំ២០២១។ អ្វីដែលទស្សនិកជនមួយ ចំនួនលើកឡើង ថាអ្នកនាង និមល នឹងអាចដើរចេញពីហង្សមាសព្រោះតែពិបាកធ្វើការនៅកន្លែងដែលនាងធ្លាប់ផ្ទុះរឿងអាស្រូវស្នេហាជាមួយលោកជា វិបុល ស្វាមីរបស់គង់ សុជាតិ នោះពេលនេះតារាកូន១នៅតែរៈ នៅ ហង្សមាសដដែល ខណៈដែលថៅកែហង្សមាសបន្ដលើកស្ទួយនាង ឡើងវិញតាមរយៈការផ្ដល់ កម្មវិធីធំៗ ទៅឲ្យនិមល កាន់សារជាថ្មី បន្ទាប់ពីគេកត់សម្គាល់ថាកែវនិមល បានបាត់បង់កម្មវិធី ល្អៗ ជា ច្រើនក្រោយធ្លាយរឿងស្នេហាជាមួយលោកវិបុល កាលពីពាក់កណ្ដាល ឆ្នាំ២០២០ ។

យ៉ាងណាថៅកែហង្សមាសនៅតែមិន អាចបំ ពេញសំណូមពរទស្សនិកជនមួយចំនួនដែលបានលើកឡើងថាចង់ឃើញចាន់ កែវ និមល និងលោកជា វិបុល ចាប់ដៃ គ្នាឡើងវិញព្រោះ តារាទាំង២ធ្វើការសង់តង់ និងយល់ចិត្តគ្នាល្អ នោះគឺនៅតែមិន អាចទៅរួចនោះទេព្រោះថាហង្ស មាស ខ្លាចផ្ទុះ រឿងធំជាលើកទី២។ប្រភពបានឲ្យដឹងថាអ្វី ដែលថៅកែហង្សមាសធ្វើនៅពេលនេះ គឺឲ្យទាំង សងខាងមានសន្ដិភាព នោះគឺបើ លែង ឲ្យចាន់ កែវនិមល ចាប់ដៃជាមួយលោកជា វិ បុល ប្រាកដជាធ្វើឲ្យសុជាតិ រីករាយ ហើយស្វាមីនិមល ក៏មិនមានការបារម្ភរឿងប្រពន្ធមានរឿងទៀតដែរ ហេតុនេះហើយទោះជាមានសំណើរយ៉ាងណាចង់ឲ្យនិមល ធ្វើដៃគូជាមួយលោកវិបុល សារជាថ្មីនោះ គឺថៅកែនៅតែមិនហ៊ាន ប្រថុយដាក់ឲ្យពួកគេនៅក្បែរគ្នាម្ដងទៀតឡើយ។
បើក្រឡេកមើលលោក វិបុល និងអ្នកសុជាតិ វិញឃើញថា កាន់តែល្អូកល្អិនដាក់គ្នាទៅវិញទៅមកខុសពីកន្លងទៅ ដែលអាប់អួរ។ ជាវិបុលឧស្សាហ៍ បោះពាក្យលួងលោមដាក់ប្រពន្ឋជានិច្ច ហើយច្រើនតែនិយាយថា គ្មានអ្វីឆ្ងាញ់ជាង ឆ្នាំងចាស់បាយឆ្ងាញ់។ ចាប់តាំងពីពេលនោះ មកជា វិបុល និងសុជាតិ ឧស្សាហ៍បណ្តើរគ្នា ថតរូបលក្ខណៈស្វីតៗ ធ្វើអោយក្មេងៗ ច្រណែនស្នេហាវ័យចំណាស់នេះណាស់៕ រក្សាសិទ្ធិដោយ ៖ ឧត្តម















