ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បច្ចេកទេសនៃការដាក់ពិន្ទុរបស់ នីកូ និង ផន ស្រីខួច លើផ្នែកចម្រៀងលើកដំបូង ពិតជាសមតាមជំនាញដែរឬយ៉ាងណា?

ភ្នំពេញ ៖ តារាចម្រៀងនីកូ ប្អូនប្រុសណុប បាយ៉ារិទ្ឋ បានចូលខ្លួន មកកាន់ការងារជាតារាចម្រៀង ប្រចាំផលិតកម្មហង្សមាស បានប៉ុន្មានឆ្នាំមកហើយ។ នីកូ បានអង្រួនឆាកតន្ត្រីនានា និងផ្ទុះបទចម្រៀងច្រើនបទ មកដែរល្អច្រើនតាំងពីក្លាយជាសមាជិក។ លោកលែងស្ងាត់ដូចកាលនៅទ្រនំចាស់។ អ្វីដែលគេមើលឃើញ នីកូបានក្លាយជា គណៈកម្មការដាក់ពិន្ទុ ប្រកបដោយថាមពល និងជំនាញល្អ។

នីកូ បានឆក់យកនូវអារម្មណ៍កោតសរសើរ ពីសំណាក់អ្នកទស្សនា ការប្រឡងចម្រៀងកម្រិតពិភពលោក Beat the Best ដែលកំពុងផ្ទុះការគាំទ្រ ពេលចាក់ផ្សាយ។ នីកូត្រូវបានគេលើក អោយមកធ្វើជា គ្រូដាក់ពិន្ទុ វា.យតម្លៃ សមត្ថភាពអ្នកប្រឡង។ ក្រោយពេលបាន បំពេញការងារនេះ ហើយមហាជន បានតាមដាន របៀបវាយតម្លៃ ឃើញថា នីកូ មានតិចនិចបច្ចេកទេសល្អ ក្នុងការដាក់ពិន្ទុ។ មានន័យថារបៀប ច្រៀងរបស់អ្នកប្រឡង ចេញមកបែបណានីកូយល់។ ទោះនោះជាលើកទី១ នៃការបានតួនាទីបែបនេះមែន តែកម្រិតយល់ដឹងឃើញថានីកូអត់អន់ទេ វា.យតម្លៃយ៉ាងប្រសព្វណាស់។

នីកូ ប្រឡូកសិល្បៈតាំងពីនៅវ័យក្មេង ដើរតួច្រើនរឿង ។ ក្រុមគ្រួសារតារាប្រុសរូបនេះ សុទ្ឋតែជាអ្នកសិល្បៈ ទាំងឪពុកម្តាយ និងបងប្រុស។ បើទោះមានឈាមជ័រផ្នែកសិល្បៈ ក៍នីកូ នៅតែព្យាយាមបង្វឹកខ្លួនឲ្យល្អ។ ក្រៅពីច្រៀងនៅ ហង្សមាស នីកូ ក៏ជាប់ឱកាសធ្វើជាតារាសម្តែងរឿងភាគឲ្យ មេកើយ ដោយឧស្សាហ៍ចាប់ដៃគូជាមួយ ពេជ្រ សូលិកា រហូតមក។

ដោយឡែកតារាចម្រៀងសំឡេង ស្រួយស្រេះ ផន ស្រីខួច បានក្លាយជាគណៈកម្មាការដាក់ពិន្ទុប្រឡងចម្រៀងមួយ លំដាប់ពិភពលោក ដោយមានការដាក់ពាក្យ ប្រកួតពីបេក្ខជន ជាច្រើនផ្តុំគ្នា សម្តែងយកភាពលេចធ្លោ។ កម្មវិធីនោះ បានចាក់ផ្សាយសប្តាហ៍ទី១ ឃើញថា មានការទាក់ទាញគួរសម។ អ្នកប្រឡងសំឡេងល្អៗ ឯអ្នកដាក់ពិន្ទុទៀតសោត ឃើញថាសុទ្ឋតែឆ្អិន ក្នុងវិស័យចម្រៀង កាន់តែធ្វើឲ្យផ្ទុះការគាំទ្រ។

ផន ស្រីខួចដែល មានសំឡេងច្រៀង យ៉ាងរណ្តំបែប បទមនោសញ្ចេតនា ឃើញថា ការប្រើសមត្ថភាពវាយតម្លៃទឹកដម សំឡេងរបស់បេក្ខជននីមួយៗ ស្តែងចេញមកមានភាពច្បាស់លាស់ យល់តាក់តិចរបៀបច្រៀង។ ដ្បិតថានាង មានការចូលរួមវាយតម្លៃ លើការប្រឡងចម្រៀងលើកទី១មែន ។ ប៉ុន្តែតារាស្រីម្នាក់នេះ ហាក់មិនបុកពោះឬ ព្រួយឡើយឯ មហាជនបានមើល នាងវាយតម្កៃ សុទ្ឋតែយល់ថា ស្រីខួច ច្បាស់លាស់ផ្នែកចម្រៀង មិនធម្មតា ទើបបានក្លាយជាគណៈមេប្រយោគ ដ៏សំខាន់នេះបាន។

កម្មវិធីប្រឡងចម្រៀងថ្មីមួយ បានបង្កើតឡើងជាថ្មីម្តងទៀត ក្រោមការរៀបចំពីស្ថានីយ៍ទូរទស្សន៍ហង្សមាស។ គណៈកម្មការវា.យតម្លៃ បេក្ខជន ឃើញសុទ្ឋតែជាតារាល្បីល្បាញលំដាប់ៗ ៤រូបមាន ពេជ្រ សោភា ឆន សុវណ្ណរាជ ផន ស្រីខួច និង លោក នីកូ។ ពួកគេទាំង៤ ត្រូវបំពេញកិច្ចការ សំខាន់នេះ ឲ្យល្អ បំផុតដើម្បីរកឲ្យឃើញ បេក្ខភាពណា ជើងខ្លាំងបំផុត។ ពិសេសមិនអាចយក ភាពកម្សត់របស់បេក្ខជន អាណិតឲ្យ ជាប់ក្រៅពីមានសំឡេង និងការដាក់អារម្មណ៍ទៅតាមប្រភេទបទប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>