ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងដែលចូលចិត្តសម្ញែងភាពស៊ិចស៊ីនាង ប៊េនី យ៉ាំង កំពុងសម្ងំពពោះកូនក្នុងផ្ទៃ ប្រមាណជាង៣ខែហើយ បន្ទាប់ពីនាងបានរួមរស់ជាមួយគូស្នេហ៍ អស់ជាច្រើនឆ្នាំមកនេះ។
ប៊េននី យ៉ាំង បានបង្ហាញរូបភាពលទ្ធផល ពីការពិនិត្យអេកូកូន នៅក្នុងផ្ទៃតាមបណ្តាញសង្គមហ្វេសប៊ុក ដោយនៅក្នុងនោះ កូនរបស់នាងមានអាយុប្រមាណ១២សប្តាហ៍ហើយ។
តាមគម្រោងកូនរបស់នាង នឹងចាប់កំណើតឃើញពន្លឺថ្ងៃ នៅក្នុងអំឡុងខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ខណៈកូនដំបូងរបស់នាងស្រី ឬប្រុសមិនត្រូវបានបញ្ជាក់ឡើយ។

ប៊េនី យ៉ាំង មិនបានភ្ជាប់សារជាមួយនឹងរូបភាព ដែលនាងបានបង្ហោះនោះឡើយ ប៉ុន្តែក្រោយការបង្ហោះនោះ គេឃើញមានបណ្តាប្រិយមិត្ត និងមិត្តភក្តិរបស់នាងជាច្រើន បានចូលទៅខំមិនសម្តែងការអបអរសាទរចំពោះនាង។
យ៉ាងណា បើទោះបីជាមិនទាន់បានពន្លឺភ្លេងការណាមួយក៏ដោយ ប៉ុន្តែប៊េនី យ៉ាំង បានសាងភាពផ្អែមល្ហែម ជាមួយគូស្នេហ៍របស់នាងជាបន្តបន្ទាប់។
កន្លងមក គេកត់សម្គាល់ឃើញថា ប៊េនី យ៉ាំង ហាក់មិនបានបញ្ចេញមុខបុរសជាគូស្នេហ៍ របស់នាងតាមបណ្តាញសង្គមនោះឡើយ។ ភាគច្រើននៅពេលដែលនាងបង្ហោះរូបភាព ជាមួយគូស្នេហ៍ម្តងៗនោះ គឺនាងតែងតែបិទមុខបុរសរូបនោះ មិនបង្ហាញជាសាធារណៈឡើយ។
យ៉ាងណាទើបមួយរយៈចុងក្រោយនេះប៉ុណ្ណោះ ទើបតែប៊េនី យ៉ាំង ហ៊ានបញ្ចេញមុខមាត់ខ្លះ ពីគូស្នេហ៍របស់នាងឲ្យមហាជនបានដឹង ក្នុងពេលដែលនាង កំពុងតែពពោះនាពេលនេះផងដែរ។

ប៊េនី យ៉ាំង បានផ្តាច់អាជីពសិល្បៈរបស់នាងទាំងស្រុង បន្ទាប់ពីនាងបានចាប់ឈោងភាពល្បីល្បាញ តាមរយៈការថតរូបបែបស៊ិចស៊ី។
យ៉ាងណា បើទោះបីជានាងបានឃ្លាតឆ្ងាយ ពីការងារសិល្បៈក៏ដោយ ប៉ុន្តែតារារូបនេះ ក៏ត្រូវបានគេដឹងថា កំពុងតែសោយសុខក្នុងផ្ទះវីឡា យ៉ាងត្រជាក់ល្ហឹម ជាមួយនឹងការប្រើប្រាស់សម្ភារយ៉ាងទំនើប និងទាន់សម័យ។
ជាមួយនឹងការរស់នៅយ៉ាងសុខដុមនាពេលនេះ ប៊េនី យ៉ាំង ក៏មានមុខជំនាញផ្ទាល់ខ្លួននៅក្នុងដៃ ដែលបានបោះទុនរាប់ស៊ិបម៉ឺនដុល្លារផងដែរ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








