ភ្នំពេញ ៖ តារាចម្រៀងបែបយុវវ័យនាង ទេព បូព្រឹក្ស បានអះអាងថា នាងបានត្រៀមរួចរាល់ហើយសម្រាប់ការបញ្ចេញស្នាដៃបទទី២ នៅឆ្នាំ២០២២ខាងមុខនេះ បន្ទាប់ផ្ទុះការគាំទ្រច្រើនលើបទដំបូង វីរនារី ឬTop of Lady។
ទេព បូព្រឹក្ស បន្ថែមថា សម្រាប់បទទី២ ដែលក្រុមកាងាររបស់នាង ត្រៀមនឹងផលិតនោះ គឺនឹងមានការច្នៃប្រឌិតឡើងមិនឲ្យចាញ់បទទី១នោះឡើយ។
នាងថា យើងមានគំនិតច្រើនសម្រាប់ការផលិតឡើង ព្រោះបទចម្រៀងដែលយើងផលិតឡើង គឺប្រៀបបាននឹងការច្នៃម៉ូតសម្លៀកបំពាក់ ចឹងពោលគឺថ្មីជានិច្ច។

នាងបញ្ជាក់ថា សម្រាប់ការផលិតបទថ្មីនេះ នាងក៏គ្រោងចំណាយថវិកាមិនចាញ់បទទី១នោះឡើយ ខណៈពេលនាងមិនរុញរាសម្រាប់ការចំណាយនោះឡើយ។
បើតាម ទេព បូព្រឹក្ស វាជាការពិតណាស់ដូចប្រិយមិត្ត បានដឹងពីការចុះផ្សាយថា នាងលក់ឡានសម្រាប់យកទៅចំណាយផលិតបទវីរនារី នោះជាការពិត ព្រោះនោះជាអ្វីដែលនាងចង់ធ្វើ។
នាងលើកឡើងថា មហាជនខ្លះគាត់មិនជឿលើបទចម្រៀងនាងចំណាយលុយច្រើនបែបនេះឡើយ ប៉ុន្តែសម្រាប់នាងគឺឲ្យតម្លៃលើការងារ ប្រសិនបើគេធ្វើដូចអ្វីដែលនាងចង់បាននោះ នាងនឹងមិនខ្លាចការចំណាយឡើយ។

ទេព បូព្រឹក្ស បញ្ជាក់ថា ក្រុមកាងាររបស់នាងនឹងខិតខំផលិតបទថ្មីបន្ថែមទៀត តបតាមការចង់បានរបស់ប្រិយមិត្តគាំទ្រ ហើយនាងនឹងផលិតបទចម្រៀងថ្មីៗ ជាបន្តបន្ទាប់តាមតែអាចធ្វើទៅបាន។
យ៉ាងណា ទេព បូព្រឹក្ស បានថ្លែងអំណរគុណ ដល់ទស្សនិកជាអស់ដែលបានចូលរួមគាំទ្រដល់បទចម្រៀងវីរនារី យ៉ាងច្រើនកុះករមិននឹកស្មានដល់។
នាងសូមផ្ញើខ្លួនជាតារាចម្រៀងមួយរូបក្នុងដួងចិត្តទស្សនិកជន ហើយនាងសន្យានឹងបន្តចេញបទថ្មី និងរិះរកអ្វីដែលថ្មីប្លែកសម្រាប់បង្ហាញដល់ប្រិយមិត្តគាំទ្រ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV













