ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ៃយ៉ា បង្ហាញគម្រោងពីរធំៗសម្រាប់ឆ្នាំ២០២២

ភ្នំពេញ ៖ តារាសម្តែងរូបស្រស់ ម៉ៃយ៉ា បានបង្ហាញគម្រោងធំៗចំនួន២របស់ខ្លួន ដែលនាងត្រៀមធ្វើសម្រាប់ឆ្នាំ២០២២ខាងមុខនេះ។
គម្រោងថ្មីដែលតារារូបនេះនឹងធ្វើការបើកជំនួញថ្មីផ្ទាល់ខ្លួនបន្ថែម ដោយនៅក្នុងនោះនាងក៏នឹងបន្ថែមការសម្តែងរបស់ខ្លួនអោយកាន់តែពេញដៃថែមមួយកម្រិតទៀត។

ម៉ៃយ៉ា លើកឡើងថា ខ្ញុំនឹងមានគំរោងដើម្បីបង្កើតនូវមុខជំនួញ ការរកស៊ីថ្មី និងបន្ថែមនូវសមត្ថភាពជាមួយការសម្តែងឲកាន់តែពេញលេញ
សំរាប់ Year of The Tiger 2022។

ម៉ៃយ៉ា ជាតារាសម្តែងមួយរូបដែលកំពុងមានទីផ្សារការងារសិល្បៈខ្ពស់មួយរូបផងដែរ ក្នុងចំណោមតារាដែលល្បីមួយចំនួនទៀត។
ក្រៅពីការងារជាពិធីការិនីនៅស្ថានីយទូរទស្សន៍CNC ម៉ៃយ៉ា ក៏កំពុងតែត្រូវប៉ាន់នៅក្នុងការថតម៉ូតសម្អាងការស្ទើមិនដាច់សូរផងដែរ។

ជាងនេះទៅទៀតនាងក៏មានមុខរបររកស៊ីផ្ទាល់ខ្លួនផងដែរ ខណៈពេលនាងបាននឹងកំពុងរស់នៅជាមួយគូស្នេហ៍ដែលមានទ្រព្យស្តុកផងនោះ។
ដោយឡែកសម្រាប់ការសម្តែងវិញ ម៉ៃយ៉ា បានបង្ហាញវត្តមានសម្តែងក្នុងMV ជាបន្តបន្ទាប់ ហើយបច្ចុប្បន្ននាងបានសម្តែងនៅក្នុងរឿង ភរិយាសម័យថ្មី ដែលកំពុងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍ហង្សមាស។

ទោះជាយ៉ាង តាមរយៈការប្រកាន់ជំហរនឹងចូលប្រឡូកការសម្តែងអោយកាន់តែពេញលេញពី ម៉ៃយ៉ា នាពេលនេះគេរំពឹងថា តារារូបនេះនឹងកាន់តែមានទីផ្សារសិល្បៈកាន់តែខ្លាំងថែមទៀត ដោយសារតែនាងមានទាំងទេពកោលស្យ និងរូបសម្រស់ដ៏ស្រស់ស្អាត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>