ភ្នំពេញ ៖ បេក្ខជន វង ជីវ័ន្ត បានធ្វើអោយទស្សនិកជន មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើទឹកដមសម្លេងដ៏ល្អ ក្រោយបង្ហាញសមត្ថភាពនៅក្នងកម្មវិធី BEAT THE BEST សប្តាហ៍ទី៣។
បេក្ខដែលមានអាយុ២២ឆ្នាំ វង ជីវ័ន្ត បានឡើងមកបកស្រាយបទ ស្នេហ៍ឯកា ដែលជាសំនៀងដើមរបស់លោក ព្រាប សុវត្ថិ បានយ៉ាងល្អ និងទាក់ទាញចំណាប់អារម្មណ៍ពីគណៈកម្មការឲ្យពិន្ទុ និងទស្សនិកជនទស្សនា។
បេក្ខជនដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះបានធ្វើឲ្យគណៈកម្មការដាក់ពិន្ទុទាំង៣រូប លើកសសើរពីទឹកដមសម្លេង និងបានអនុញ្ញាតឲ្យទៅវគ្គបន្តទៀត។

វង ជីវ័ន្ត មានដើមកំណើតមកពីខេត្តបាត់ដំបងនិង សព្វថ្ងៃគាត់រស់នៅភ្នំពេញហើយក៏ជាអ្នកចម្រៀងនៅក្នុងផាប់មួយកន្លែង។
វង ជីវ័ន្ត លើកឡើងថា លោកមានក្ដីស្រមៃនិងស្រលាញ់អាជីពចម្រៀងនេះតាំងពីតូច។
លោកបញ្ជាក់ថា ដោយសារចិត្តស្រឡាញ់នេះ កន្លងមកលោកតែងដើរសុំគេច្រៀងគ្រប់ទីកន្លែង ដោយកន្លែងខ្លះ ឲ្យតម្លៃ និងកន្លែងខ្លះមិនឲ្យតម្លៃដល់រូបលោកឡើយ។

លោកបន្ថែមថា ពេលលោកបានឃើញកម្មវិធីមួយថ្មី ទើបតែបង្កើត ឈ្មោះ the beat best នេះលោកក៏បានដាក់ពាក្យប្រឡងរហូតដល់បានជាប់វគ្គ judge The BEAT ដែលលោកនឹកស្មានមិនដល់។
លោកថា ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ដែល បានបងប្អូនគាំទ្រនិងស្រឡាញ់ចូលចិត្តខ្ញុំធ្វើឲ្យអស់ពីសមត្ថភាព នៅវគ្គបន្តទៀត ខ្ញុំនឹងមិនធ្វើឲ្យបងប្អូនអស់សង្ឃឹមនោះឡើយ។
យ៉ាងណា វី ជីវ័ន្ត នឹងក្លាយជាបេក្ខជនមួយរូប ដែលត្រូវការប្រកួតប្រជែងយ៉ាងខ្លាំងបំផុត ក្នុងចំណោមបេក្ខជនខ្លាំងជាច្រើនរូបទៀត ដែលបានជ្រើសរើសចេញពីវគ្គដំបូងនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV












