ភ្នំពេញ ៖ មកទល់ពេលនេះខេម ប្រហែលរកពាលាជ័យមែនទែនហើយ សម្រាប់កំណត់ជោគវាសនាស្នេហាយូរឆ្នាំ អោយប្រែជាមានសំឡេងភ្លេងការ។ លោកត្រូវបានហ្វេនៗ ដែលជា អ្នកគាំទ្រចង់ឲ្យឃើញលោករៀបការ ដើម្បីបញ្ជៀសពាក្យ ស្នេហាក្លែងក្លាយ។ ប្រសិនបើលោក រៀបការមែនប្រហែលជាផ្អើលសិល្បៈ មិនខាន ហើយដំណើរចេញទៅរស់នៅស្រុកបារាំង តាមប្រពន្ធនោះ ប្រែយ៉ាងណាទៅឬមិនទៅ។

ជាលើកទី១ហើយដែលតារាចម្រៀងសំនៀងស្អកលោកប៉ុន សុណារិន ហៅខេម ចេញ មុខសរសើរពីគុណសម្បត្តិភរិយា របស់លោកអ្នកនាងស្រីកា ថាកំពូលស្នេហ៍ របស់លោកម្នាក់ នេះហើយជាទីប្រឹក្សារ ឬជំនួយការម្នាក់ ដែលធ្វើឲ្យ លោកមាន ស្នាមញញឹម និង យោបល់ដល់ រូបលោករយៈពេល៥ឆ្នាំមកហើយ។ ដោយមិនឲ្យអ្នកនាងស្រីកា ងាកមុខចេញឬពាក់ម៉ាសក៏ ដូចលើកមុនៗ នោះទេគឺខេម ថតកៀកកើយអនាគតភរិយាជាចំហតែម្ដង ធ្វើឲ្យFanតារារូបនេះ លាន់មាត់ថា”ប្រពន្ធខេម ស្អាត មិនចាញ់តារាឡើយ”។ ប៉ុន្ដែនៅពេលអ្នកគាំទ្រសួរលោកខេម ថាតើ នឹងរៀបការជាមួយគូ ស្នេហ៍ពេលណាព្រោះស័ក្តសមគ្នា ខ្លាំងណាស់នោះ អតីតតារា ថោន រូបនេះមិនឆ្លើយសំណួរដែលទស្សនិកចង់ ដឹងនោះទេ។ ទោះជាយ៉ាងណាក្នុងជំនួបជាមួយ ខេម កន្លងមកតារាGalaxy រូបនេះធ្លាប់ប្រាប់ថាមិនយូនោះទេគឺអាច ២ទៅ៣ឆ្នាំខងមុខ ទៀតអាចនឹងមានដំណឹងល្អ(រៀបការ) ហើយ។ប៉ុន្ដែលោកថាមិនអាចនិយាយទុក ជាមុនថា រៀបការនៅថ្ងៃខែឆ្នាំណាឲ្យជាក់លាក់ជាមុនបានឡើយ។

ខេម បានភ្ជាប់ស្នេហ៍ជាមួយនារីអាណិកជនខ្មែរនៅបារាំង ឈ្មោះអ្នកនាងស្រីកា រយៈពេលជាង៥ឆ្នាំមកនេះធ្លាប់ ត្រូវបាន គេសង្ស័យថាលោកមានកូន២នាក់(ស្រី១)តែខេម បានប្រកែកដោយអះអាងថាក្មេងប្រុសអាយុ ខ្ទង់៣ឆ្នាំនោះជាកូនលោក ឧកញ៉ាម្នាក់ដែលលោកទុកជាបងប្រុស ខណៈដែលក្មេងស្រីអាយុក្រោម១ឆ្នាំដែលលោកបញ្ចុកទឹកដោះគោ និងបីអោបមើលទៅ ដូចជាកូននោះតាមពិតជាក្មួយរបស់លោកទេ។ តែខេម ថារឿងចង់បានកូនអ្នកណាក៏ចង់បានដែរ គ្រប់តែគ្នាហ្នឹងប៉ុន្ដែរូប លោកនៅមិនទាន់មានដូចគេឡើយ។
ចំពោះចម្រៀងវិញ ខេមនឹងវាយលុក នៅឆ្នាំ២០២២ វិញលែងអោយស្ងាត់ដូចមុនហើយ ដោយសារ ខាងក្រុមហ៊ុនកំពុងតែត្រៀមស្នាដៃថ្មីៗរួចរាល់ រង់ចាំបង្ហាញតាមផែនការរៀបចំប៉ុណ្ណោះ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














