ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! ដេនី ក្វាន់ ទម្លាយរឿង កំពុងពពោះកូនក្នុងផ្ទៃ

ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាលអ្នកលេងហ្វេសប៊ុក បានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលតារាសម្តែងដែលចូលចិត្តសម្ញែងនូវភាពស៊ិចស៊ីនាង ដេនី ក្វាន់ បានទម្លាយរឿងចេញសាធារណៈថា ខ្លួនកំពុងតែពពោះកូននៅក្នុងផ្ទៃ ខណះពេលដែលដំណឹងចូលរោងការជាមួយបុរសណានៅម្នាក់នៅមិនទាន់លឺ។

ដេនី ក្វាន់ ហាក់មិនបានលាក់លៀមឬក៏លេងសើចនោះឡើយចំពោះរឿងនេះឡើយ ខណៈពេលដែលនាងបានបង្ហោះ រូបបង្ហាញពីលទ្ធផលនៃការធ្វើតេសទឹកនោមបញ្ជាក់ពីការមានកូន ដោយនៅក្នុងនោះនាងក៏បានបញ្ជាក់ច្បាស់ៗប្រាប់មិត្តភក្តិថា នាងពិតជាកំពុងពពោះប្រាកដមែន។

យ៉ាងណា គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃរបស់នាងមានអាយុប៉ុន្មានខែ និងជាកូនប្រុសឬជាកូនស្រីនៅឡើយទេ ប៉ុន្តែបើតាមអ្វីដែល ដេនី ក្វាន់ បង្ហោះតាមហ្វេសប៊ុកនោះកូននៅក្នុងផ្ទៃរបស់នាងបានចាប់ផ្តើមធ្វើឲ្យនាងពិបាកគេងម្តងៗហើយ។
ដេនី ក្វាន់ ហាក់បង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានចាត់ទុកការពពោះ របស់នាងនាពេលនេះគឺជាកាដូ សម្រាប់នាងសម្រាប់បំណាច់ឆ្នាំនេះ ក្នុងពេលដែលកន្លងមកនាងតែងប្រាថ្នាចង់មានកូនម្នាក់ទៀត បន្ទាប់ពីកូនស្រីតែមួយរបស់នាងគឺ ល្អ ហួស បានចម្រើនវ័យជិតពេញក្រមុំនាពេលបច្ចុប្បន្ននេះ។

ជាការកត់សម្គាល់ មុនពេលទម្លាយរឿងរ៉ាវនៃការពពោះកូននៅក្នុងផ្ទៃនាពេលនេះ កន្លងមក ដេនី ក្វាន់ តែងតែបង្ហោះនូវរូបភាពផ្ហែមល្ហែមជាញឹកញាប់ជាមួយនឹងបុរសម្នាក់ និងបានសារភាពថា បុរសនៅក្នុងរូបនេះគឺជាគូស្នេហ៍ថ្មីរបស់នាង ក្នុងពេលដែលនាងមិនបានបង្ហាញមុខមាត់ពិតពីបុរសជាគូស្នេហ៍របស់នាងឡើយ។

ទោះជាយ៉ាងណា មហាជន ជាពិសេសមិត្តភក្តិទាំងក្នុង និងក្រៅសិល្បៈបានចូលរួមសម្តែងការអបអរសាទរដល់នាង ដេនី ក្វាន់ ក្នុងពេលដែលពួកគេបានទទួលដំណឹងថា នាងកំពុងតែពពោះកូនទី២តាមបំណងនាពេលនេះ ហើយគេរំពឹងថា កូនរបស់នាងនឹងមានសុខភាពល្អប្រសើររហូតដល់ថ្ងៃចាប់កំណើត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>