ភ្នំពេញ ៖ ទាំងហ្វេននិងអ្នកក្នុងចង្កោមសិល្បៈ ចូលរួមត្រេកអរនៅពេលដែលដឹងថា តារាប្រុសមានឈ្មោះល្បីល្បាញនៅក្នុងសិល្បៈ រួមមានលោក នៅ ស៊ីនឿន ជាតារាចម្រៀងប្រចាំផលិតកម្មហង្សមាស ដល់គូសំពះផ្ទឹម។ នេះចាត់ទុកថា ជាព្រឹត្តិការណ៍សំខាន់និងជាដំណឹងល្អ សម្រាប់សិល្បៈ ដែលរកឃើញតារាមានឱកាសឆ្លងដល់ពិធីរៀបការ តបតាមការចង់ឃើញពីមហាជន។

លោកនៅ ស៊ីនឿន រៀបការជាមួយ ក្រមុំអាណិកជន ឈ្មោះសោម ដូរម៉ានិច្ចមកពីអាមេរិកនាថ្ងៃ២២ ខែធ្នូ ឆ្នាំ២០២១ ។ ពិធីមង្គលការនោះ បានចំណាយ ថវិការ ច្រើនពាន់ដុល្លារដើម្បីឲ្យសមឋានៈ តារាលេចធ្លោ និងសមកេរ្តិ៍ឈ្មោះដោយ ប្រារព្ឋឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ទីកន្លែងលំដាប់ផ្កាយ៥។
ក្នុងនោះ ក៏មានការចូលរួមពីលោកជំទាវ ម៉ែន សំអន លោកជំទាវ ហ៊ុន ស៊ីណាត និងតារាមួយចំនួន នាព្រឹកវាលាព្រឹក នៃពិធី វត្តមានតារាចូលរួមដូចជា ឱក សុគន្ឋកញ្ញា នី រតនា ថែល ថៃ វី ឌីណែត សួស វីហ្សា ចាន់កែននិមល ខៀវ សានសាណា ចន ច័ន្ទលក្ខិណា ខាត់ សុឃីម ជា វណ្ណារិទ្ឋ មាស អាលីស អ្នកនាង កាតុ និងស្វាមី លោកកុយ ស៊ីឌឿន អ្នកនាងប៉េង ប៉ោង និងតារាមួយចំនួនទៀត។ ក្នុងនោះកូនកំដរខាង ប្រុស មានតារាចម្រៀង សំ សុវណ្ណារ៉ាក់ គ្រី ថៃពៅផងដែរ។

គ្រាចងដៃគេឃើញកូនក្រមុំ ស្រក់ទឹកភ្នែកដោយសារតែ រំភើបពេក បានឈានដល់ការរៀបការ ក្រោមការជូនពរជ័យពីភ្ញៀវកិត្តិយស។ លើសពីនេះគេឃើញ ស៊ីនឿនជូតទឹកភ្នែក កូនក្រមុំផងដែរ ដែលកាន់តែយល់ចិត្តភរិយា មកពីអាមេរិក។ មូលហេតុបែបនេះ ព្រោះ ពួកគេទាំង២ បានតស៊ូ ជម្នះច្រើនមុនបាន រៀបការ ហើយមង្គលការនេះ លោកនិងភរិយា ចង់ឲ្យកើតមានមិនចង់ខកខាន ព្រោះជាកូនខ្មែរ មានតម្លៃបំផុតក្រាបក្បាលដល់ កន្ទេលឲ្យមាតាបិតារីករាយ ចង់ឃើញ កូនស្ងួតនេះជាក្តីបំណង។
លោកមិនទាន់ចេញទៅរស់នៅ អាមេរិកនោះទេ ដោយភរិយាលោក ពេញចិត្តរស់នៅទីនេះភាគច្រើន ហើយសិល្បៈវិញលោកនៅតែបន្ត មិនអាចខ្វះបានខណៈភរិយា ក៏គាត់ពេញចិត្តឲ្យបន្ត អាជីពនេះដដែល។ ក្រៅពីនេះត្រៀមបើក រីសតមួយកន្លែង នៅមណ្ឌលគិរី រិតតែមមាញឹក មិនអាចដកឃ្លាទៅអាមេរិកបាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម





















