ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វីរ: និច្ច រំភើបខ្លាំងក្រោយដឹងខ្លួន កំពុងពពោះកូនភ្លោះក្នុងផ្ទៃ

ភ្នំពេញ ៖ តារាចម្រៀងវ័យក្មេងនាង វីរ: និច្ច បានបង្ហាញអារម្មណ៍រំភើបរកពាក្យនិយាយអ្វីបាន ក្រោយពីដឹងថា នាងកំពុងតែពពោះកូនភ្លោះនៅក្នុងផ្ទៃ ក្រោយរៀបការជិត៣ខែមកនេះ។

វីរ: និច្ច ហាក់មិននឹកស្មានដល់នៅពេលនាង បានទទួលចំណងដៃកូនភ្លោះនាពេលនេះ ខណៈពេលអារម្មណ៍នេះ នាងមិនទទួលបាន ពីមុនមកឡើយ។
វីរ: និច្ច បានបង្ហាញរូបភាពពីការឆ្លុះអេកូ អមជាមួយនឹងសារបង្ហោះ តាមហ្វេសប៊ុកថា នេះជាកាដូធំបំផុតសម្រាប់គ្រួសាររបស់ខ្ញុំ មិនមែន១ទេ គឺទទួលបានសមាជិកថ្មីរហូតទៅដល់ ២ (ភ្លោះ) ។

គ្មានពាក្យនិយាយអ្វីទេគឺរំភើបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបាន ទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ Welcome New year 2022។

រហូតមកទល់នាពេលនេះ កូននៅក្នុងផ្ទៃរបស់នាង មានអាយុកាល៧សប្តាហ៍ហើយ ខណៈពេលកូន នៅក្នុងផ្ទៃរបស់នាង នៅមិនទាន់ដឹងភេទនៅឡើយទេ។

ក្រោយពីតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពពីការពពោះកូនដំបូង នាពេលនេះ គេសង្កេតឃើញមិត្តភក្តិ និងអ្នកគាំទ្ររបស់នាងជាច្រើន បានចូលរួមសម្តែងការអបអរ និងជូនពរនាង នៅពេលបានទទួលដំណឹង ដ៏អស្ចារ្យនេះ។

គួបញ្ជាក់ថា វីរ: និច្ច បានចូលរោងការកាលពីថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ជាមួយនឹងស្វាមី ដែលកូនចៅចិន អ្នករកស៊ីមួយរូប នាខេត្តព្រះសីហនុ។
ក្រោយចាប់គ្នាជាប្តីប្រពន្ធ វីរ: និច្ច និងស្វាមី ក៏មានមុខរបរ ពុះដីឡូតិ៍លក់ផងដែរ ខណៈពេលដែលអាជីពចម្រៀងរបស់នាង ក៏នៅតែបន្ត។
ជាធម្មតា វីរ: និច្ច និងស្វាមី តែងតែបង្ហោះរូបភាព ផ្អែមល្ហែមជាបន្តបន្ទាប់ ក្នុងពេលដែលនាង បានដើរលេងកម្សាន្ត តាមទីកន្លែងនានា។
ចំណងដៃកូនភ្លោះ របស់នាងនាពេលនេះ នឹងរឹតតែធ្វើឲ្យចំណងស្នេហ៍របស់នាង និងស្វាមី កាន់តែផ្អែមល្ហែម និងរឹងមាំបន្ថែមទៀត៕
រក្សាសិទ្ធិដោយ ៖ សំណាង sv

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>