ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សួន ចន្ថា រំលឹករឿងចូលថតចម្រៀង «កូវីដ-១៩បំប្លែងថ្មី Dalta» ដោយអារម្មណ៍ភ័យបុកពោះ

ភ្នំពេញ ៖ តារាចម្រៀង ជើងចាស់ សួន ចន្ថា ត្រូវបានចាត់តាំងឲ្យ បកស្រាយចម្រៀងនិយាយរៀបរាប់ អំពីមេរោគកូវីដ។ ប្រិយមិត្តច្រើនមកហើយ បានស្តាប់និងទស្សនា វិដេអូរួចមកហើយដែលផលិតបាន។ យ៉ាងណាយើងពិតជា ដឹងហើយថា អំឡុងមួយរយៈមុខស្រុកទេសយើង បិទខ្ទប់ហើយ ការថតបទនេះ ក៏ជួបនូវបញ្ហាប្រឈម ច្រើនគួរសម។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ អ្នកស្រី សួន ចន្ថា បានលើកឡើងថា បើរំលឹកបទចម្រៀងកូវីដបំប្លែងថ្មី Dalta នេះ មានអនុស្សាវរីយ៍សំខាន់ៗ ដែលអ្នកស្រី និងក្រុមថត និងក្រុមផលិត បារម្មណ៍ និងមកថតទាំងប្រថុយប្រថានបំផុត។ដំណាក់កាលនោះ អ្នកស្រី និងបងៗប្អូនមុនថត ត្រូវតែពិនិត្យសុខភាពសំណាក់ រុកច្រមុះធ្វើតេស្ត ហើយលទ្ឋផលចេញមក ទើបដំណើរការថត។ នៅពេលដែលថត ក៏រក្សាគម្លាត ឆ្ងាយៗពីគ្នា។

អ្នកស្រីថា ដូចដឹងហើយ កាលពីប៉ុន្មានខែមុន អ្នកណាៗ ក៍លំបាកដែរ ដោយវិបត្តិកូវីដ ។ អ្នកស្រីមិនខុសពីគេទេ ប្រទះភាពលំបាកមួយចំនួនដែរ តែយើងត្រូវតែទ្រាំ ដោយសារ ការលំបាក យើងជួបអស់ហើយ បើរំលឹកពី រឿងមុនប្រទេសយើងរីកចម្រើន។ ព្រោះតែតដ្ឋាភិបាល និងក្រសួងពាក់ព័ន្ឋ ព្យាយាមរកដំណោះ ស្រាយទាំងយប់ទាំងថ្ងៃទើប យើងក៏ដូចជាស្រុកយើង វិលមកភាពប្រសើរឡើងវិញ។ នេះជាដើមចម ដែលអ្នកស្រី បានជួបកើតឡើង ក្នុងរបថចម្រៀងមួយនេះ ដែលប្រទះដោយខ្លួនឯង។

អ្នកស្រី សួន ចន្ថា នៅតែមានទីផ្សារនៅក្នុង អាជីពចម្រៀង ដោយទទួលបានការងារ ជាបន្តបន្ទាប់ដោយសារ អ្នកស្រី មានទេពកោសល្យ និងទឹកដមសំឡេងពិរោះ ដូចដើម។ ជាពិសេសឱកាសស្បើយកូវីដ អ្នកស្រីទទួលបានការ ច្រៀងតាមមង្គលការច្រើនរោង ជាមួយក្រុមយ៉ែម សំអូន និង លោកអេឡិច ចិន្ត្រា។ អ្នកស្រី មានតែកូនប្រុសម្នាក់គត់ ហើយកូនប្រុស អ្នកស្រី បានរៀបការ និងទទួលបានចៅ២នាក់មកហើយ ស្រីទាំង២។ អ្នកស្រីមាន បំណងបើកហាងសាឡន និងហាងកាត់ដេរ សហការគ្នាជាមួយកូនប្រសារអ្នកស្រី៕ រក្សាសិទ្ធិដោយ ៖ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>