ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វុទ្ឋ សុគន្ឋា ស្តាយឱកាសរៀបការមិនបានជុំអ្នកសិល្បៈ ទោះរៀបចំ២ដង

ភ្នំពេញ ៖ តារាចម្រៀងដែល ច្រៀងប្រចាំក្រុម យ៉ែម សំអូន និង អេឡិច ចិន្ត្រា កញ្ញា វុទ្ឋ សុគន្ឋា បានសម្រេចចិត្តប្រគល់ បេះដូងឲ្យបុរសម្នាក់ និងសម្រេចចិត្តភ្ជាប់ពាក្យ កាលពីប៉ុន្មានខែមុន។ កញ្ញាតូចច្រឡឹងរូបនេះ ដឹកដៃអនាគតស្វាមី ទៅរៀបការ នៅខេត្តកំពង់ចាម និងបន្តកាត់ចំណងដៃនៅ ខេត្តកំពង់ធំ។ នាងចូលរោងនៅ ពាក់កណ្តាលខែ មករា ដើមឆ្នាំ២០២២ នេះតែម្តង។

សុគន្ឋា ហាក់មិនស្រឡះចិត្តនោះទេ ដោយសារពិធីរបស់នាង មិនបានអញ្ជើញ អ្នកសិល្បៈ ឲ្យច្រើនមកជួបជុំគ្នា ឲ្យដូចតារាផ្សេងៗ។ មូលហេតុដំណើរ ពិធីនាងនៅឆ្ងាយ និង មិនចង់ឲ្យអ្នកណាពិបាក។ ម្យ៉ាងនាងយល់ថា អ្នកសិល្បៈរាងរវល់ឡើងវិញ ក្រោយស្ងប់កូវីដ។ ម្ល៉ោះហើយនាងក៏ ស្តាយដែរ ព្រោះជាឱកាស មានន័យក្នុងជីវិត ម្តងទេនៃមួយជាតិយើងនេះ។ យ៉ាងណា សុគន្ឋា នៅតែត្រៀមញញឹម ទុកជាមុនដោយសង្ឃឹមថា ឱកាសរៀបការនាពេលខាងមុខនេះ នឹងទទួលបាន ស្នាមញញឹមដោយសុភមង្គល។

វុទ្ឋ សុគន្ឋា បានលើកឡើងថា ការរៀបមង្គលការ របស់នាង មិនចង់រំខានច្រើន អ្នកសិល្បៈ ដោយរៀបចំតែសាច់ញាតិបងប្អូន។ បើទោះជានាង ការ២ដងតែមិនរំខាន គឺមានមូលហេតុរបស់ខ្លួន។ មូលហេតុ នាងនិងស្វាមី មានផែនការ បើកសម្ពោធ កន្លែងរកស៊ីក្រោយការ បានប៉ុន្មានខែ។ ដូចនេះ នាងអាចអញ្ជើញ មិត្តសិល្បករមកចូលរួមឲ្យបានច្រើនដើម្បីដឹងឭ។ នេះជាមូលហេតុដែលយើង មិនហ៊ានទទួល អញ្ជើញភ្ញៀវមកកម្មវិធីការ បានទុកឱកាសបើកក្រុមហ៊ុនវិញ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>