ភ្នំពេញ ៖ តារាចម្រៀងក្នុងផលិតកម្មសាន់ ដេ កញ្ញា នាង គន្ធា បានបង្ហោះសារខ្លី ក្នុងន័យឈឺចា.ប់ខ្លោ.ចផ្សារជាខ្លាំង គ្មានអ្វីប្រៀបផ្ទឹមបានថា “ខ្ញុំនាំបងទៅផ្ទះយើងវិញណា Brak Sokun Real បងជិតបានជួបពុកម៉ែហើយ” ។
ប្រភពមួយបានលើកឡើងថា នាង ប្រាក់សុគន្ឋ យប់ថ្ងៃ២៤ ធ្នូ ២០២១ ច្រៀងនៅហាងសាច់អាំងហេងៗ២ ស្ទឹងមានជ័យ។ លោកច្រៀងជា ប្រចាំនៅទីនោះ រាល់យប់។ ចប់តួនាទី ត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយបែរជាទទួលដំណឹងនេះតែម្តង។ សូម្បីតែមិត្តភក្តិ និងអ្នកផ្ទះ បងប្អូនទទួលយកមិនបានឡើយ រឿងដ៏អាក្រក់មួយនេះ។

កញ្ញា នាង គន្ធា បានបង្ហោះសារបែបនេះ ហើយមហាជនជាច្រើន បានចូលធ្វើការបញ្ចេញមតិ សួរនាំក្នុងន័យនឹកស្មានមិនដល់ ហើយក្នុងនោះផងដែរ ក៏មាននារីម្នាក់ចូលឆ្លើយតបថា តារាចម្រៀងនាង ប្រាក់សុគន្ធ បានទទួលមរណភាព ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។
ជាមួយគ្នានេះដែរ សិល្បៈក្នុងស្រុក សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារនៃសព និង សូមឲ្យវិញ្ញាណក្ខន្ធ តារាចម្រៀងនាង ប្រាក់សុគន្ធ ទៅកាន់ទីដែលស្ងប់សុខផង។

លោកប៉ែន ចំរ៉ុង វិញ បានបង្ហោះសារថា «ស្លុតចិត្តណាស់ប្អូនអើយ ប្អូនប្រុស Neang Praksokun Neang Kunthea ជាមនុស្សស្លូត មិនដែលចេះមានបញ្ហា នឹងអ្នកណាទេ ចេះគោរពគេឯង រួសរាយណាស់ទេ ហើយគ្នាឡើងមកពីប៉ៃលិន ពីរនាក់បងប្អូន ប្រឹងប្រែងខ្លាំងណាស់ ទម្រាំបានប៉ុណ្ណឹង តែបែរជា មកជួបរឿងអកុសលបែបនេះ មិនដឹងពុកម៉ែគាត់ នៅខេត្តរន្ធត់ក្តុកក្តួល យ៉ាងណាទេ សូមកុសលផលបុណ្យ ដែលខ្ញុំបានសាង សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ប្អូនប្រុស ទៅកាន់សុគតិភពផងចុះ»៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











