ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Wow មួយកំផ្លេរ ក្នុងឈុតរោលរាល របស់ គង់ ច័ន្ទស្រីមុំនិងគឹម សីហា ឃើញហើយបុកពោះខ្លាច មានការរិះគន់

ភ្នំពេញ ៖ ពិតជាមានចិត្តហ៊ាន ដោយសារ គេស្រាប់តែឃើញ អ្នកនាង គង់ ច័ន្ទស្រីមុំ និងស្វាមី បានរំលេចដោយឈុតសម្លៀក បំពាក់បែបប៊ីគីនីហើយ ច្នៃដោយគំនិតប្លែក អមដោយស្ទីលកាយវិការថត បែបរោលរាល។ ម្នាក់ៗ បុកពោះបំផុតនៅពេលគេបាន ឃើញ អ្នកទាំង២នេះ ផ្តើមបន្តទៀតក្នុងការបង្ហាញនូវរូបភាពសម្ញែង ក្តៅសាច់ សាធារណៈ កាដូចុងឆ្នាំ២០២១ ទាំងនឹកមិនដល់។

រវាងគង់ ច័ន្ទស្រីមុំ និង លោកគឹម សីហា ជាស្វាមី ត្រូវបានគេមើលឃើញថា អ្នកទាំង២ពូកែរកនឹកណាស់ ក្នុងការដឹកនាំគំនិត ថតរូបប្លែកៗ ពីនេះពីនោះ ពីការនឹកច្នៃមួយបែបទៅមួយបែប។ មានStyle ច្រើនទាំងបុរាណនិង សម័យ ត្រូវបានប្តីប្រពន្ឋ១គូនេះ បានរំលេចឡើង រួចមកហើយ និងត្រូវបានគេភ្ញាក់ផ្អើលបំផុត។ ប៉ុន្តែមួយឈុត ចុងក្រោយនេះ ស្រាប់តែបង្ហាញមកឃើញថា ស្រៀវខ្លួនតែម្តង ដោយធ្វើអោយអ្នកតាមដាន ភ័យជំនួសខ្លាចតែមាន អ្នករិះគន់ ទៅលើអាកប្បកិរិយា នៃលក្ខណៈថតរូបបង្ហាញឡើង ខាងលើនេះ ទោះនោះជាភាពច្នៃ លក្ខណៈបែបសិល្បៈ កម្សាន្តប្លែកៗក៏ដោយមែន។

គង់ ច័ន្ទស្រីមុំ និង ស្វាមី បានក្លាយជាអ្នកជំនួញពេញដៃ ដោយបង្កើតបានជាមុខរបរផ្សេងៗ បានមួយចំនួន។ អ្នកនាងជាតារាផ្នែកសម្តែង ដែលបានដាក់អារម្មណ៍បញ្ចូលតួបានល្អ និងធ្លាប់គ្រងតំណែងតួឯកបានជាច្រើនរឿងមកហើយ។ បច្ចុប្បនេះ ស្រីមុំបានបានផ្អាកការសម្តែង មួយអន្លើដោយជាប់ដៃមើល អាជីវកម្ម និងមើលថែកូន ក្រោយរៀបការ។ អ្នកនាងនៅតែពេញចិត្តការសម្តែង ប្រសិនបើឱកាសមកដល់ អាចថតសម្តែង នូវភាពយន្តណា មានទំនោរអប់រំដល់សង្គម។ គេរំពឹងថា រូបភាពដែលអ្នកនាង និងស្វាមី បានចែករំលែក និងបញ្ជៀសបាន ការរិះគន់ពីមហាជនមួយចំនួនជាក់ជាមិនខាន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>