ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វីយ៉ាតា ចាត់ទុកបែកបាក់ស្នេហ៍ ពីហេង ពិទូ ជាកាដូល្អសម្រាប់ឆ្នាំថ្មី

ភ្នំពេញ ៖ នៅទីបំផុតទំនាក់ទំនងស្នេហ៍ រវាងតារាសម្តែងនាង ហ្វីយ៉ាតា និងតារាចម្រៀងលោក ហេង ពិទូ បានដល់ផ្លូវបំបែកជាថ្មីម្តងទៀត បន្ទាប់ពីពួកគេទើបកសាងទំនាក់ទំនងជាថ្មីឡើងវិញ បានមួយរយៈចុងក្រោយនេះ។

យ៉ាងណាការបែកបាក់ស្នេហ៍ ជាមួយលោក ហេង ពិទូ នាពេលនេះត្រូវបាន ហ្វីយ៉ាតា ចាត់ទុកជាកាដូដ៏ល្អសម្រាប់ឆ្នាំថ្មី សម្រាប់នាងគ្មានស្នែងពីលើក្បាល។

ហ្វីយ៉ាតា បានបង្ហោះសារតាមហ្វេសប៊ុករបស់ខ្លួនថា ហេតុអីត្រូវខូចចិត្តបើយើងបាត់បង់មនុស្ស ដែលមិនមានភាពស្មោះត្រង់ ចំពោះយើងហ្នឹង តែគេទៅវិញទេ ដែលបាត់បង់មនុស្សដែលស្រលាញ់គេ។

នាងបញ្ជាក់ថា វាគឺជាកាដូដ៏ល្អបំផុត ដែលយើងត្រៀមខ្លួនដើរ ចូលទៅក្នុងឆ្នាំថ្មីដោយគ្មានស្នែងនៅលើក្បាល។
នាងថា ភាពស្មោះត្រង់មិនពិបាកធ្វើទេ គ្រាន់តែមនុស្សខ្លះជ្រើសរើស យកការកុហកបោកប្រាស់ មុននឹងចាកចេញពីអ្វីមួយ ខ្ញុំព្យាយាមអស់ ពីសមត្ថភាពហើយ ដូច្នេះពេលណាដែលខ្ញុំ សម្រេចចិត្តថា ដើរចេញគឺជាពេលដែលខ្ញុំ គ្មានពាក្យថា ស្ដាយក្រោយទេ។

បើតាម ហ្វីយ៉ាតា ការបែកបាក់ខ្លះមិនប្រាកដថា សុទ្ធតែអាក្រក់នោះទេ ការបែកបាក់ខ្លះគឺជាសំណាង របស់អ្នកទៅថ្ងៃមុខក៏ថាបាន. ត្រូវចាំថាអ្នកធ្វើឲ្យទឹកភ្នែក របស់មនុស្សដែលស្មោះត្រង់ និងស្រឡាញ់អ្នក ចេញពីចិត្តស្រក់ច្រើនកម្រិតណា ខ្លួនអ្នកក៏ហែលទឹកភ្នែកនោះលែងរួចដូចគ្នា។

គួរបញ្ជាក់ថា តារាចម្រៀងលោក ហេង ពិទូ បានបញ្ជាក់ពីការបែកបាក់ ហ្វីយ៉ាតា តាមហ្វេសប៊ុកថា
ជម្រាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង Fi Yat​a បានបែកគ្នាហើយ . កំហុសទាំងអស់គឺមកពីខ្ញុំ ។
លោកបញ្ជាក់ថា ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៌ ហើយសូមទោសសម្រាប់កំហុស ដរធ្ងន់មួយនេះ . ហើយក៏សូមទោស Fiyata – ហ្វីយ៉ាតា នៅកំហុសមួយនេះ នឹងអរគុណសម្រាប់ការលើកលែង , ពីថ្ងៃនេះទៅ ខ្ញុំនឹងគាត់ មិនមានអីពាក់ព័ន្ធគ្នាទៀតទេ។

ដោយឡែក ហ្វីយ៉ាតា ក៏បានបង្ហោះសារឆ្លើយតបវិញថា It’s not even funny… some of you drop a funny sh!t a$$ cmt. Do you think I’m that free to play this kind of stupid prank? រាល់ថ្ងៃខ្ញុំរវល់ធ្វើការរកស៊ីណាស់ មិនមានពេលមកលេង Prank លប់ដូចកូនក្មេងទេ. ផ្ដាំទៅមនុស្សស្រីយើងគ្រប់គ្នា ឲ្យដឹងខ្លួនថា កុំយកសេចក្ដីសុខខ្លួនឯង ទៅផ្ញើនឹងអ្នកដទៃ ព្រោះគេមិនបានស្មោះត្រង់ ជាមួយយើងគ្រប់ពេលនោះទេ. កុំរស់ពឹងដង្ហើមអ្នកណាទាំងអស់ ត្រូវរៀនរស់ដោយខ្លួនឯង រឹងមាំដោយខ្លួនឯង គេទៅក៏យើងមានប៉ុណ្ណឹង គេនៅក៏យើងមានប៉ុណ្ណឹង ដូច្នេះហើយទើបមិនធ្វើឱ្យយើង មានអារម្មណ៍ថា ស្ដាយក្រោយពេល នរណាម្នាក់ក្បត់យើង. ត្រូវចាំថាមិនថាអ្នកស្អាត, ខ្លាំង, ពូកែប៉ុណ្ណាទេ មនុស្សបើគេចង់ក្បត់ហើយ ទោះបីយើងឱ្យគេអង្គុយ នៅលើបល្ល័ង្កទៀត ក៏គេនៅតែក្បត់ដែរ។ គ្មានមនុស្សស្រីណា ចង់មានទំនាក់ទំនង ស្នេហាច្រើនដងនោះទេ ប៉ុន្តែឲ្យគេនៅយ៉ាងម៉េច បើមនុស្សប្រុសមួយចំនួន មិនឲ្យតម្លៃ និងតែងតែបំផ្លាញផ្លូវចិត្តរបស់នាង អញ្ចឹងហើយមនុស្សស្រី មានសិទ្ធិដើរចេញ និងជ្រើសរើសអ្វីល្អ សម្រាប់ខ្លួនគេដូចគ្នា. មិនមែនរាល់ការបែកគ្នាទាំងអស់ ឬឱ្យតែដឹងថាមនុស្សស្រីម្នាក់នោះ មានទំនាក់ទំនងស្នេហាច្រើន គឺសុទ្ធតែមនុស្សមិនល្អទេ ពេលខ្លះនាងវិញទេ ដែលជួបមនុស្សមិនល្អក៏ថាបាន… ខ្ញុំពិតជាចង់សើចមនុស្សប្រុស មួយចំនួនមែន សុខចិត្តរុះរើសវ៉ៃផ្ទះធំចោល ហើយទៅសង់ទៀមស្រាផឹក ជាមួយស្រី. ខ្ញុំចង់បន្ទោសមនុស្សស្រីប៉ុន្មាននាក់នោះដែរ ប៉ុន្តែខ្ញុំគិតឡើងវិញថា មកពីខាងប្រុសរបស់យើងទេ ដែលបើកដៃឲ្យគេចូលមកបាន. ធម្មតាទេបើទ្វារផ្ទះយើង បើកចំហដាក់ផ្លាកថា Welcome ហើយពួកចោរវាប្រាកដ ជាដើរចូលមកសាកហើយ. បើជ្រុលជាវាលួចបានរបស់ ពីក្នុងផ្ទះ ទៅហើយយកទៅឲ្យឆ្ងាយចុះ ខ្ញុំមិនទៅរកយកមកវិញទេ ហើយខ្ញុំនឹងចាក់សោទ្វារផ្ទះរបស់ខ្ញុំ ឱ្យប្រយ័ត្នលើកនេះ មិនឲ្យមានមនុស្សប្រភេទនេះ មកសម្ងំនៅបានទៀតឡើយ។

សុំបញ្ជាក់ថា គាត់បង្ហោះនេះ ក៏ដោយសារតែការដោះដូរ មិនឲ្យខ្ញុំបញ្ចេញនៅភស្តុតាង ដែលខ្ញុំមាននៅក្នុងដៃ ដូច្នេះហើយមនុស្សស្រីប៉ុន្មាននាក់នោះ កុំទាន់សប្បាយអរអី៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>