ភ្នំពេញ ៖ រយៈពេលជិត ១៧ឆ្នាំ ហើយដែលរាប់អានគ្នាជាមិត្តភ័ក្ដិ មានទាំងការស្រឡាញ់ ផ្ដល់ពេលវេលាឲ្យគ្នា ឈ្លោះគ្នាក៏មានសប្បាយរីករាយ ក៏មានយល់ចិត្តក៏មាន តែពួកគេមិនដែលចោលគ្នា សម្រាប់ក្ដីស្រឡាញ់មួយនេះ ។ នេះជាមិត្តភាពរវាងសារ៉ាយ សក្ខណា និង តារាមុខស្រទន់នី មុនីនាថ។ អ្នកទាំង២ត្រូវបានចង្កោមសិល្បៈចាត់ចូលជាតារា យល់ចិត្តគ្នា ដូចជា អ្នកនៅផ្ទះជាមួយគ្នា និងដូចបងប្អូន។

បើវិភាគទៅលើជ្រុងខ្លះ ដ្បិតពួកគេ មានភាពជោគជ័យលើ អាជីពសម្តែង តែក៏មានហេតុផលខ្លះទៀតដែរ ខុសគ្នា ធ្វើឲ្យភាគីម្ខាងហាក់មិន ចង់បើកកកាយនោះភាពបរាជ័យស្នេហា។ សក្ខណា ដើរដល់ចំណុចជោគជ័យ២ ព្រមគ្នា ស្នេហាសមប្រកប ស្វាមីចេះស្រឡាញ់ថ្នាក់ថ្នម ហើយមានហាងរកស៊ីធំចំកណ្តាលក្រុង និងមានវាសនា សាងជីវិតថ្មីលើដីអាមេរិក។ មកទល់ពេលនេះ សក្ខណា មានកូន២ តែសម្រស់ដូចដើម និងស្អាតជាងមុនទៀតផង។ នី មុនីនាថ ចាញ់ស្នេហាលើកទី១ ជាមួយបុរសនៅអាមេរិក ដោយផ្តាច់ពាក្យគ្នា ទាំងចម្រូងចម្រាស់។ នាងសម្ងំមួយរយៈ មិនអើពើ រហូតស្ទើរដាច់ចេញពីសិល្បៈ។ ក្រោយស្រឡះចិត្តល្អ មកវិញនី មុនីនាថ លេចឭថា មានអ្នកនៅអូស្ត្រាលីម្នាក់ ជាគូស្នេហ៍ តែនាងមិនទម្លាយមុខមាត់ទេ។ បើគិតមកទល់ពេលនេះ យូរឆ្នាំដែរ នាងនៅតែលិបលរឿងស្នេហា ស្របពេលមិត្តនាងគេកាន់តែមានសេចក្តីសុខ ក្នុងវិថីមួយនេះ។

នេះជាការកត់សម្គាល់ឃើញខ្លះៗ ដែលនី មុនីនាថ និង សក្ខណា ប្រទះក្នុងខ្សែជីវិត។ ពួកគេកំពុងតែ មានសេចក្តីសុខណាស់ ពេលនេះ ដោយសារតែបានជួបគ្នាឡើងវិញ បន្ទាប់ពីសក្ខណា មកលេងស្រុកខ្មែរ ដើម្បីមកការប្អូនប្រុសបង្កើត ឆាប់ៗនេះ។ ហ្វេនៗនី មុនីនាថ រំពឹងថា គូអនាគតដែលនាង រៀបចំជាថ្មីនេះ អាចសមប្រកប ជាបុរសល្អ ដែលស្ត្រីចង់បាន។ ការមិនប្រថុយប្រថានបែបនេះហើយទើប មុនីនាថ មិនហ៊ានរៀបការលឿន ទុកឲ្យអាយុវ័យចូល៣០ជាង បាត់ទៅហើយភ្លេចៗខ្លួន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

















