អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបឹងកេងកង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ទោ ញ៉ុង រស់មេត្តា ទទួលដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និងលោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆក់កាបូបជនបរទេស ប្រព្រឹត្តបទល្មើសកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចផ្លូវលេខ៦៣ កែងផ្លូវ៣០៦ ភូមិ២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។ជនសង្ស័យឈ្មោះ ស្រី សុខសិរីរាពង្សវឌ្ឍនៈ ភេទប្រុស ភេទ អាយុ២៦ ឆ្នាំ មុខរបរ មិនពិតប្រាកដ។សម្ភារៈដកហូតរួមមាន៖ ម៉ូតូម៉ាក Honda dream ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1IC-4258 ជារបស់ជនសង្ស័យធ្វើសកម្មភាព, សម្ភារៈរបស់ជនរងគ្រោះ (លិខិតឆ្លងដែនចំនួន០១ក្បាល, កាបូបយួរដៃម៉ាក Wallet ចំនួន០១, កាបូបលុយម៉ាក់ Boss ចំនួន១, កាតការងារ ចំនួន០២, កាតធនាគារ ចំនួន០១, ក្បាលនាឡិកា១ ម៉ាក់ Tissot, លុយមួយចំនួន)បច្ចប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី





