ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករុណា ពេជ្រ ចែករំលែកបទពិសោធន៍ កាតវ៉ាក់សាំងកម្ពុជា ប្រើនៅបរទេស

ភ្នំពេញ ៖ តារាចម្រៀងលោក ករុណា ពេជ្រ បានធ្វើការចែករំលែកនូវបទពិសោធន៍ ពីការប្រើប្រាស់កាតវ៉ាក់សាំង ការពារជំងឺកូវីដ១៩ សម្រាប់ការធ្វើដំណើរទៅក្រៅប្រទេស។

កំពុងស្ថិតក្នុងប្រទេសបារាំងលោក ករុណា ពេជ្រ បានសម្តែងក្តីរំភើបត្បិតកាតវ៉ាក់សាំង របស់កម្ពុជាយើង ត្រូវបានគេទទួលស្គាល់ជាទូទៅ ដូចកាតនៃបណ្តាលប្រទេសមួយចំនួនទៀតផងដែរ។
ជាមួយនឹងការចែករំលែក ក្រោយពីមានការសាកសួរ លើបញ្ហាខាងលើនេះលោក ករុណា ពេជ្រ បានលើកឡើងតាមគណនេយ្យហ្វេសប៊ុកលោកថាមានបងប្អូនជាច្រើនឆាតសួរខ្ញុំថា នៅប្រទេស បារាំង ប្រើកាតវ៉ាក់សាំងនៅកម្ពុជាបានអត់…??
ខណៈពេលនេះ នៅប្រទេសបារាំង ក៏ដូចប្រទេសកម្ពុជាដែរ ស្ទើរគ្រប់ហាងធំៗមួយចំនួន និងតំបន់សំខាន់ៗជាច្រើន តម្រូវឲ្យមានការចាក់វ៉ាក់សាំង រួចរាល់បានឲ្យចូល ប៉ុន្តែជាក់ស្តែងខ្ញុំកំពុងស្នាក់នៅបារាំង គឺ ខ្ញុំព្យាយាមដកប្រើកាត វ៉ាក់សាំង របស់ខ្ញុំផ្ទាល់ដែលចេញបញ្ជាក់ពី កម្ពុជា បង្ហាញគេ គឺគេទទួលស្គាល់ ដោយសាធារណៈ។

លោកបញ្ជាក់ថា ដូចនៅពេលនេះ ខ្ញុំត្រូវជិះរថភ្លើងល្បឿនលឿន ពីទីក្រុង ប៉ារីស មកផ្ទះមីងខ្ញុំនៅ Nancy គឺមុនចូលរថភ្លើង សន្តិសុខគេត្រូវត្រួតពិនិត្យ កូដ ឬ កាតវ៉ាក់សាំងតាមជនជាតិនីមួយៗ យ៉ាងតឹងរឹងជាទីបំផុត បើអត់មាន ឬ អត់ទាន់បានចាក់វ៉ាក់សាំងទេ គឺគេមិនតម្រូវឲ្យឡើងជិះរថភ្លើងល្បឿនលឿននេះ ជាដាច់ខាត។

លោកថា ខ្ញុំពិតជា រំភើបណាស់ ដែលកាត វ៉ាក់សាំង កម្ពុជាមានសិទ្ធិ និងសុពលភាពប្រើប្រាស់បាន ទូទៅនៅប្រទេស បារាំង។
ខ្ញុំបាទ សូមអរគុណ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានព្យាយាមយ៉ាងសស្រាក់សស្រាំ គ្រប់មធ្យោបាយ ក្នុងការនាំវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋកម្ពុជាគ្រប់វ័យ ហើយមានចេញជា កាតមួយច្បាស់លាស់ សម្រាប់ប្រជាពលរដ្ឋកម្ពុជា ងាយស្រួល និង បានចាកចេញទៅក្រៅប្រទេស ដូចជាក់ស្តែងនាពេលនេះ ខ្ញុំកំពុងស្នាក់នៅ ប្រទេសបារាំង… ( ឆ្លៀតពេលនេះខ្ញុំសូមបញ្ជាក់បងប្អូនថា ប្រទេសបារាំង ឆ្លងឆ្នាំសកល 2022 ឆ្នាំនេះ អត់សូវសប្បាយទេ ហើយបើនិយាយពីសិទ្ធិសេរីភាព គឺមិនដូចប្រទេសកម្ពុជាយើង នាពេលនេះទេ ព្រោះ កូវីដ កំពុងផ្ទុះសារជាថ្មី .. )៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>