ភ្នំពេញ ៖ អតីតតារាចម្រៀងនាង សាសា បានប្រកាសស្វែងរកបុរសម្នាក់ ឲ្យចូលខ្លួនដោះស្រាយ ពាក់ព័ន្ធលុយដែលបានជំពាក់នាងប្រមាណជិត១០ម៉ឺនដុល្លារអាមេរិក។
សាសា បានសម្តែងការហួសចិត្តហូរទឹកភ្នែក ត្បិតបុរសខាងលើនេះ ជាមនុស្សដែលនាងធ្លាប់ទុកចិត្តបំផុត ប៉ុន្តែចុងក្រោយបែរជាបោកប្រាស់នាងទៅវិញ។

តាមរយៈសារដែលបានបង្ហោះតាមហ្វេសប៊ុក សាសា បានលើកឡើងថា ខ្ញុំយំនេះព្រោះខ្ញុំខឹងនឹងខ្លួនអែង ដែលទុកចិត្តពួកម៉ាក់អស់ពីព្រោះ តែចុងក្រោយទៅចោលខ្ញុំ គ្មានស្រណោះអីបន្ដិច ទាំងដែរដឹងគ្រប់យ៉ាងថាខ្ញុំកំពុងតែពិបាក ហើយពិបាកខ្លាំង។
នាងថា ហេងអើយចូលខ្លួនមក ខ្ញុំត្រូវកាអ្នកដោះស្រាយរឿងលុយរបស់ខ្ញុំ មិនមែនលុយតុងទីនដូចពួកបងបងទេ គឺលុយសុទ្ធជិត100kតែម្ដង សង្ឃឹមអ្វីដែរអ្នកនិយាយជាមួយនឹងខ្ញុំ ថានឹងដោះស្រាយគ្រប់បញ្ហា មិនថាមានរឿងអីកើតឡើងទេ ខ្ញុំត្រូវមើលកូននឹងប្អូនៗៗខ្ញុំទៀត។
នាងបញ្ជាក់ថា អ្នកក៏ដឹងដែរ ពេលដែរអ្នកត្រូវកាលុយ ខ្ញុំសុខចិត្តយកនាឡិកាពេជ្រទៅបញ្ចាំឲ្យទៀត គួរតែនឹកដល់ពេលនឹងផងហេង។ ខ្ញុំដេកមិនដែរលក់ទេ តាំងពីអ្នករត់បាត់ដំណឹងសូន្យឈឹង អ្នកឃើញគាត់ជួយទំនាក់ទំនងមកខ្ញុំផងណា។

សាសា លើកឡើងបន្ថែមថា ខ្ញុំនៅមិនសុខទេ ខ្ញុំសុំឲ្យឈ្មោះ ពៅចាន់ទី ហៅ ហេង ពួកម៉ាក់គ្នាជិត 10 ឆ្នាំ បែរជាមកបោកលុយខ្ញុំទៅវិញ ពួកម៉ាកចិត្តខ្មៅ ចិត្តព្រៃ.ផ្សៃណាស់ មិនអាណិតខ្ញុំតិចទេអី ខ្ញុំសួរតាមត្រង់ ???? ហេតុអីលើកដៃទៅរួច លុយ100k មិនតិចទេណា អ្នកដែលឃើញបុរសក្នុងរូបនេះ ជួយប្រាប់ខ្ញុំផង បើខ្ញុំចាប់បាន ខ្ញុំនឹងជូនជាសុគុណ មិនឲ្យបងបងខកបំណងទេ។
យ៉ាងណារហូតមកទល់ពេលនេះ គេនៅមិនទាន់ដឹងទេថា បុរសខាងលើបានចូលខ្លួនដោះស្រាយ បញ្ហាខាងលើ ជាមួយនឹងសាសានៅឡើយទេ ខណៈពេលដែលគេនឹងរងចាំមើលថា តើតារារូបនេះ នឹងមានវិធានការយ៉ាងណាទៀតចំពោះរឿងនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











