ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

២៣០០នាក់ ចូលរួមរត់ប្រណាំង ពាក់កណ្តាលម៉ារ៉ាតុង អង្គរ លើកទី២៦

CAMSOC-សៀមរាប ៖ ទិវារត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុងអង្គរ លើកទី២៦ ដែលប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២២ នៅតំបន់អង្គរទទួលអ្នករត់ប្រណាំង សរុបចំនួន ២៣០០នាក់ ក្នុងនោះមានអ្នករត់ ២១០០នាក់ និងអ្នករត់អន្តរជាតិ ដែលស្នាក់នៅក្នុងស្រុកចំនួន ២០០នាក់។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) មានប្រសាសន៍ថា ទិដ្ឋភាពទាំងមូល នៃព្រឹត្តិការណ៍រត់ប្រណាំងនេះ បានដំណើរការដោយរលូន និងជោគជ័យ ជាពិសេសលើវិធានការកូវីដ-១៩ ក៏ត្រូវបានអនុវត្តបានល្អប្រសើរ ដោយទទួលបានកិច្ចសហការ យ៉ាងល្អជាមួយមន្ទីរសុខាភិបាលខេត្ត និងការជួយជ្រោមជែង យ៉ាងខ្លាំងពីអាជ្ញាធរខេត្តសៀមរាប។ «អ្វីជាការកត់សម្គាល់ គឺអ្នចូលរួមរត់ប្រណាំងទាំងអស់ បានបង្ហាញនូវក្តីរីករាយជាខ្លាំង និងបង្ហាញនូវមនោសញ្ចេតនា រំភើបនៃការផ្លាស់ប្តូរថ្មី នៃសោភ័ណភាពទីក្រុងសៀមរាប និងសម្រស់នៃតំបន់អង្គរ របស់យើងដែរ»។

ឯកឧត្តមបន្ថែមថា ទិវារត់ប្រណាំងពាក់កណ្តាលអង្គរនេះ គឺជាព្រឹត្តិការណ៍កីឡាទេសចរណ៍ ដែលត្រូវបានប្រារព្ធធ្វើឡើង ជារៀងរាល់ឆ្នាំ ដែលមិនមែនជាការប្រកួតកីឡាស្វែងរកឧត្តមភាព លើផ្នែកបច្ចេកទេសនោះទេ ប៉ុន្តែការចូលរួមគឺជារឿងសំខាន់ ក្នុងការជំរុញឲ្យទិវារត់ប្រណាំងនេះ បង្កើនបានបន្ថែមបាននូវការគាំទ្រ។ ជាមួយគ្នានេះ ទិវានេះក៏ជួយដល់ប្រភេទកីឡា អត្តពលកម្ម នៃក្រុមជម្រើសជាតិកម្ពុជាដែរ ដែលជ័យលាភីលើវិញ្ញាសា២១គីឡូម៉ែត្រ គឺអត្តពលិកជម្រើសជាតិកម្ពុជា ដណ្តើមបានជ័យលាភីលើវិញ្ញាសានេះ។
គោលបំណងចម្បង កាលពីដើមឡើយ នៃទិវារត់ប្រណាំងដ៏ធំ និងមានវ័យចំណាស់ជាងគេមួយនេះ របស់កម្ពុជាមួយនេះ ដែលកាលពីលើកទី១ កាលពីឆ្នាំ១៩៩៦មក គឺទិវានេះត្រូវបានធ្វើឡើង ក្នុងបំណងលើកកម្ពស់ជនពិការ ដើម្បីជួយដល់ជនពិការ ដែលរងគ្រោះដោយសារគ្រាប់មីន ដោយបំណនេះ នៅតែរក្សាបានរហូតដល់ពេលនេះ រយៈពេលអស់២៦ឆ្នាំមកហើយ។

ព្រឹត្តិការណ៍នេះ គឺឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដាក់ថាជាបុរេលក្ខខណ្ឌ ក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាផ្សព្វផ្សាយ ទៅដល់ពិភពលោកថា គោលដៅទេសចរណ៍ នៅតំបន់អង្គរនេះ គឺមានសុវត្ថិភាព និងភាពកក់ក្តៅ។ ដូច្នេះសុវត្ថិភាពខ្ពស់នៅតំបន់អង្គរនេះ គឺគ្មានកូវីដ-១៩ទេ ដូច្នេះភ្ញៀវទេសចរទាំងអស់ អាចចាប់ផ្តើមមកលេង សម្រាប់ទេសចរណ៍ចាក់វ៉ាក់សាំង ខណៈគម្រោងរត់ប្រណាំងអន្តរជាតិ នាចុងឆ្នាំ២០២២នេះ នឹងបើកទទួលអ្នករត់យ៉ាងទូលាយ ទូទាំងពិភពលោកតែម្តង ដោយមិនមានការធ្វើចតាឡីស័កអ្វីទៀតទេ គឺមានតែធ្វើតេស្តរហ័សប៉ុណ្ណោះ ហើយបើមិនមានបញ្ហាអ្វីកើតឡើងទេ ភ្ញៀវទាំងអស់ អាចដើរហើរសេរី ទូទាំងព្រះរាជាណាចក្រកម្ពុជាបាន ពីព្រោះថាប្រជាពលរដ្ឋកម្ពុជា មានសំណាងខ្ពស់ជាងគេ ក្នុងការទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា ទាំងមនុស្សចាស់ និងកុមារ ដែលទាំងអស់នេះ គឺជាការយកចិត្តទុក្ខដាក់ខ្ពស់ របស់សម្តេចតេជោនាយកដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើឲ្យយើងទាំងគ្នា ទទួលបានការចាក់វ៉ាក់សាំង និងបានធ្វើសកម្មភាពសេដ្ឋកិច្ច សង្គម រួមទាំងបានរៀបចំព្រឹត្តិការណ៍ កីឡាទេសចរណ៍នេះឡើងវិញផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>